
គុនខ្មែរ៖ ថ្មីៗ នេះសហព័ន្ធគុនខ្មែរបានធ្វើការចេញសេចក្តីសម្រេចជាផ្លូវការណ៍ដោយកីឡាករ ឃីម បូរ៉ា និងត្រូវជួបគ្នាម្តងទៀតជាមួយនឹងកីឡាករថៃ Rongsaengtawan ក្រោយពីមានរឿងរ៉ាវផ្សេងៗ ទាក់ទងនឹងការកាត់ក្តីរបស់មន្ត្រីអាជ្ញាកណ្តាលលើកការដាក់ពិន្ទុកាលពីពេលកន្លងទៅ ដែលឲ្យកីឡាករថៃឈ្នះកីឡាករ ឃីម បូរ៉ា ខណៈភ្លាមៗ ក្រោយការប្រកាសរបស់ សហព័ន្ធភ្លាម អ្នកប្រដាល់ដែលរសនៅខេត្តបន្ទាយមានជ័យរូបនេះ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនភ្លាមៗ ដោយបានសរសេរលើបណ្តាញសង្គម Facebook របស់ខ្លួនថា៖ «ឃើញចេញមកចឹងៗអីចង់តាសើចអោយងាប់ទេលើលោកនេះអីក៏មានដែរ!»៕

Manchester United បានធ្វើការពិភាក្សាជាលើកដំបូងជាមួយ RB Leipzig សម្រាប់ការផ្ទេរយកខ្សែប្រយុទ្ធ Benjamin Sesko មកកាន់ទឹកដីOld Trafford។កីឡាករវ័យ 22 ឆ្នាំបានក្លាយជាគោលដៅអាទិភាពម្នាក់ទៀតសម្រាប់ក្រុមក្រោយពីពួកគេផ្ទេរយក Matheus Cunha ពី Wolver និង Bryan Mbeumo ពី Brentofrd រួចមក។ បើទោះបីជាបានជួបចរចារជាមួយតំណាងរបស់ Sesko ប៉ុន្តែតម្លៃខ្លួនសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិស្លូវើនៀកំពស់១ម៉ែត្រ៩៥សង់ទីម៉ែត្ររូបនេះពិតជាមិនមានតម្លៃធូរថ្លៃពេកនោះទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ ខ្សែប្រយុទ្ធឆ្នើមរូបនេះបើកចំហរការផ្លាស់មក Man.Utd ជាផ្លូវការណ៍(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Newcastle United ក៏ចាប់អារម្មណ៍លើកីឡាកររូបនេះដែរ ប៉ុន្តែ Manchester United គឺជាគោលដៅដែលជាទីពេញចិត្តរបស់ Sesko ។មួយវិញទៀតចំណាប់អារម្មណ៍លើ Sesko គឺទទួលបានការទាក់ទាញពីនាយកផ្នែកជ្រើសរើសកីឡាករគឺលោក Christopher Vivell ដែលរូបលោកគឺជាអ្នកធ្លាប់កោតសរសើរយ៉ាងទូលំទូលាយក្នុងការនាំយក Sesko មករួមក្រុម Red Bull Salzburg នៅពេលគាត់មានវ័យត្រឹមតែ ១៦ […]
