Close
Ads: 88BOL
Featured-Image
វីវរហើយ! លោក Ten Hag អាចនឹងត្រូវបណ្តេញចេញ បន្ទាប់ពីលោក Sir Jim ជួបពិភាក្សាជាមួយគ្រូបង្វឹករូបនេះ
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ យោងតាមប្រភពសារព័ត៌មាន SunSport បានរាយការណ៍មកថា ​អ្នក​វិនិយោគក្លឹបបិសាចក្រហមលោក Sir Jim Ratcliffe បាន​ជួប​ពិភាក្សាជាមួយ​អតីត​គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Graham Potter ហើយគាត់នឹងក្លាយជាជម្រើសដំបូងសម្រាប់លោកជំនួសលោក Erik ten Hag បន្ទាប់ដឹកនាំក្រុមបិសាចក្រហម Manchester United ធ្លាក់ចេញពីពានរង្វាន់ UCL និង UEL នារដូវកាលនេះ។ ទន្ទឹមនឹងនេះ លោក Ten Hag កំពុងទទួលរងនូវសម្ពាធយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រនៅ Old Trafford សូម្បីតែកូនសិស្សគាត់ប៉ុន្មាននាក់ផ្សេងទៀត ក៏ទទួលបាននូវការរិះគន់យ៉ាងចាស់ដៃផងដែរ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

New Chelsea boss Graham Potter faces a mountain of issues to solve as his Stamford Bridge tenure gets underway - Eurosport

រំលឹកកាលលោក Jose Mourinho នៅដឹកនាំ រូបគាត់ក៏ត្រូវបាន United បណ្តេញចេញពីតំណែង បន្ទាប់ពីដឹកនាំចាញ់ហង្សក្រហម Liverpool  ក្នុងលទ្ធផល ៣:១ កាលពីខែធ្នូ ឆ្នាំ២០១៨ ។ ជាក់ស្តែងអនាគតលោក Ten Hag ប្រហែលជាអាចនឹងដូចលោក Jose ផងដែរ ខណៈការប្រកួតរបស់ Man Utd នៅថ្ងៃទី១៧ ខែធ្នូនេះ នឹងត្រូវប៉ះជាមួយ Liverpool នៅកីឡដ្ឋាន Anfield ហើយវាក៏អាចជាឱកាសចុងក្រោយសម្រាប់រូបគាត់។

Ex-Chelsea boss Graham Potter lined up to replace Erik ten Hag as Man Utd manager after meeting with Sir Jim Ratcliffe | The Sun

គួរជម្រាបដែរថាលោក Potter អាយុ៤៨ឆ្នាំ មិនទាន់បានដឹកនាំក្លឹបណាមួយនៅឡើយ ចាប់តាំងពីត្រូវបានបណ្តេញចេញពីក្លឹប Chelsea ក្នុងខែមេសា។ យ៉ាងណាមិញ លោក Sir Jim នៅតែជាអ្នកគាំទ្រដ៏ធំរបស់លោក Potter ខណៈលោក Potter ទើបតែបានបដិសេធឱកាសស្នងតំណែងលោក Alex Neil ក្នុងនាមជាអ្នកចាត់ការក្រុម Stoke នៅសប្តាហ៍នេះ៕

ប្រភព៖ THE SUN & The Mirror

អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Arsenal 35 25 5 5 85 28 +57 80
    2 Manchester City 34 24 7 3 82 32 +50 79
    3 Liverpool 35 22 9 4 77 36 +41 75
    4 Aston Villa 35 20 7 8 73 52 +21 67
    5 Tottenham Hotspur 33 18 6 9 67 52 +15 60
    6 Manchester United 34 16 6 12 52 51 +1 54
    7 Newcastle United 34 16 5 13 74 55 +19 53
    8 West Ham United 35 13 10 12 56 65 -9 49
    9 Chelsea 33 13 9 11 63 59 +4 48
    10 AFC Bournemouth 35 13 9 13 52 60 -8 48
    11 Wolverhampton Wanderers 35 13 7 15 48 55 -7 46
    12 Brighton & Hov… 34 11 11 12 52 57 -5 44
    13 Fulham 35 12 7 16 51 55 -4 43
    14 Crystal Palace 35 10 10 15 45 57 -12 40
    15 Everton 35 12 8 15 37 48 -11 36
    16 Brentford 35 9 8 18 52 60 -8 35
    17 Nottingham Forest 35 7 9 19 42 62 -20 26
    18 Luton Town 35 6 7 22 48 77 -29 25
    19 Burnley 35 5 9 21 38 70 -32 24
    20 Sheffield United 35 3 7 25 34 97 -63 16
  • Sponsor by 88Bol