ធឿន ធារ៉ា មានក្តីស្រមៃ ចង់វាយដណ្តើមផ្ទះ ព្រោះបច្ចុប្បន្នខ្លួននៅផ្ទះជួលនៅឡើយ
ទំហំអក្សរ
តូច
ធំ
គុនខ្មែរ៖ អ្នកលេងពូថៅដៃ ធឿន ធារ៉ា បានអះអាងថា ខ្លួនចង់មានការប្រកួតដណ្តើមផ្ទះមួយទៀត ក្រោយទើបដណ្តើមបានរថយន្តខ្លាញ់គោដ៏ថ្មីស្រឡាងមួយគ្រឿងកាលពីពេលថ្មីៗនេះ ខណៈរូបគេបច្ចុប្បន្នកំពុងរស់នៅក្នុងផ្ទះជួលនៅឡើយ នេះបើយោងទៅតាមការចុះផ្សាយរបស់អេដមីន គឹមសង់ ។ យោងទៅតាមការចុះផ្សាយរបស់របស់លោក លោក គឹមសង់ រូបលោកបានបង្ហោះនូវរូបខ្លួនជាមួយនឹងរូបភាព ធឿន ធារ៉ា ជាមួយនឹងអក្សរពាក្យពេជ្យរបស់ ធឿន ធារ៉ា ថា៖ «ក្តីស្រមៃធំបន្ទាប់គឺចង់មានការប្រកួតដណ្តើមផ្ទះ ព្រោះរាល់ថ្ងៃនៅផ្ទះជួលនៅឡើយ»។ លោក គឹម សង់ ក៏បានបញ្ជាក់ផងដែលថា «តើសុបិន ធឿន ធារ៉ា អាចក្លាយជាការពិតទេ? មួយវិញទៀត Admin ចង់ឃើញគាត់មានក្របខ័ណ្ឌនឹងគេ»៕
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
អត្ថបទទាក់ទង
10 months ago .
743 Views
សហព័ន្ធគុនខ្មែរ ធ្វើកំណែទម្រង់ចាប់គូប្រកួតថ្មី«ក្រោយផ្ទុះការរិះគន់»ចំពោះកីឡាករខ្លះវាយសឹងរាល់អាទិត្យ
2 years ago .
1.3K Views
ក្តៅៗ ចាន់ ប៊ុនហឿន និង ហាប់ ខា ត្រូវឡានបុកមុននេះបន្តិច អំឡុងពេលពួកគេរត់ (មានវីដេអូ)
