(អង់គ្លេស)៖ របាយការណ៍ថ្មីៗនេះ បានបង្ហាញថាក្រុមមាន់ខ្នាយមាស Tottenham Hotspur អាចបាត់បង់ប្រធានក្រុម Son Heung-min រហូតដល់ទៅ ៦ សប្តាហ៍នៅដើមឆ្នាំ ២០២៤ ដែលរូបគាត់មានភារកិច្ចជួយក្រុមជម្រើសជាតិកូរ៉េខាងត្បូង ក្នុងពានរង្វាន់ AFC Asian Cup នៅប្រទេសកាតា។
ទន្ទឹមនឹងនេះការប្រកួតគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី១២ ខែមករា ខណៈដែលការប្រកួតចុងក្រោយនឹងបញ្ចប់នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២៤។ បន្ថែមពីនេះ Son នឹងត្រូវខកខានការប្រកួត FA Cup ជុំទី ៣ ទល់នឹងក្រុម Burnley នៅថ្ងៃទី០៥ ខែមករា ខណៈ Son ក៏នឹងត្រូវខកខានប្រកួតបន្ទាប់ជាមួយក្រុម Manchester United, Brentford, Everton និង Brighton៕
ប្រភព៖ sportbible
Real Madrid បានគ្រងតំណែងជើងឯក La Liga ជាលើកទី៣៦ បន្ទាប់ពីគូប្រជែងនិងជាក្រុមការពារតំណែងជើងឯក Barcelona បានរងបរាជ័យក្នុងលទ្ធផល ៤-២ ក្រោមថ្វីជើង ក្រុម Girona នៅថ្ងៃសៅរ៏ស្របពេលក្រុមរបស់លោក Carlo Ancelotti ដែលបានផ្តួល Cadiz កាលពីថ្ងៃសៅរ៍ដូចគ្នាបានឈ្នះជើងឯកដោយស្វ័យប្រវត្តិ ។មានន័យថាគិតត្រឹមសប្តាហ៏ទី៣៤នៅក្របខណ្ឌ La Liga ក្រុម Real Madrid មានពិន្ទុ ៨៧ និងមានគម្លាតពីក្រុមការពារតំណែងជើងឯក Barcelona ១៤ពិន្ទុ ខណៈ Girona ១៣ពិន្ទុនិងនៅសល់៤សប្តាហ៏ទៀត និងបញ្ចប់រដូវកាល។អត្ថបទកំពុងចាប់អារម្មណ៍៖ Real Madrid គ្រងជើងឯក La Liga ក្រោយ Barcelona បរាជ័យនៅទឹកដី Girona (មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថាខ្សែបម្រើសញ្ជាតិអង់គ្លេស Jude Bellingham គឺជាតួអង្គសំខាន់ក្នុងភាពជោគជ័យរបស់ Real […]