
(អេស៉្បាញ)៖ គ្រាប់បាល់របស់កីឡាករ Artem Dovbyk (នាទី១២), Miguel Gutierrez (នាទី៤០), Valery Fernandez (នាទី៨០) និង Cristian Stuani (នាទី៩០+៥) បានធ្វើឱ្យក្រុមភ្ញៀវ Girona ទទួលបានជ័យជម្នះក្នុងលីគដំបូងដែលមិនធ្លាប់មានលើគូប្រជែងក្រុមកាតាឡាន Barcelona ៤ទល់នឹង២ ខណៈខ្សែប្រយុទ្ធ Robert Lewandowski (នាទី១៩) និង Ilkay Gundogan (នាទី៩០+២) ជាអ្នករកគ្រាប់បាល់ឲ្យក្រុម Barca ចុងម៉ោង។ ការឡើងមកឈរកំពូលរបស់ Girona ប្រហែលជាធ្វើឱ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើលខ្លាំង បើមើលលើភស្តុតាងជាក់ស្តែង កីឡាករសុទ្ធតែមានគុណភាព។
សូមទស្សនានូវវីដេអូ Highlights ខាងក្រោម៖
គួរជម្រាបដែរថាក្លឹប Girona ឈរនៅលេខ ១ មាន៤១ពិន្ទុ ដោយក្រុមអធិរាជស Real Madrid តាមពីក្រោយ២ពិន្ទុ ស្របពេល Barcelona ធ្លាក់មកលេខ ៤ មាន៣៤ពិន្ទុ៕
ប្រភព៖ BBC

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



