Close
Sponsor ads Featured-Image
គ្រូ Man.City សង្ឃឹមកីឡាករឆ្នើមរូបនេះនិងជាសះស្បើយទាន់ការប្រកួត Club World Cup (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola សង្ឃឹមថាខ្សែប្រយុទ្ធឆ្នើម Erling Haaland និងអាចស្តារកាយសម្បទាទាន់ពេលវេលានៃការប្រកួតពានរង្វាន់ Club World Cup នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៣ខាងមុខនេះ។យ៉ាងណាមិញខ្សែ​ប្រយុទ្ធ​ន័រវែស​ដែល​បាន​ចាប់​ផ្តើម​គ្រប់​ការ​ប្រកួត Premier League ១៥លើកនៅក្នុង​រដូវ​កាល​នេះ បាន​ខក​ខានបង្ហាញខ្លួនក្នុង​ការ​ទទួល​ជ័យ​ជម្នះ ២ទល់និង១ កាល​ពី​ថ្ងៃ​អាទិត្យ​នៅទឹក​ដីក្រុម Luton Town ដោយ​សារ​តែ​របួស​ឆ្អឹងប្រអប់ជើង។គួរបញ្ជាក់ថា Man City ត្រៀមធ្វើការប្រកួតជាមួយ Club Leon របស់​ម៉ិកស៊ិក ឬ Urawa Red Diamonds របស់​ជប៉ុន នៅ Club World Cup ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត​នៅ​ថ្ងៃ​ទី ១៩ ខែ​ធ្នូក្នុង​នាម​ជា​ម្ចាស់​ជើង​ឯក​ទ្វីបអឺរ៉ុបនៅវគ្គផ្តាច់ព្រ័ត្រតែម្តង ដោយមិនឆ្លងកាត់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររឺប្រកួតជម្រុះនោះទេ។អ្នកចាត់ការសញ្ចាតិអេស្បាញបានលើកឡើងយ៉ាងដូច្នេះថាៈពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ពីមួយថ្ងៃទៅមួយថ្ងៃ យើងនឹងឃើញការវិវឌ្ឍនិងកើតឡើង។Erling មានសារៈសំខាន់ខ្លាំងណាស់ចាប់តាំងពីគាត់បានមកដល់។ ប៉ុន្តែក្នុងរដូវកាលនេះនិងជួបកីឡាករមានបញ្ហារបួស ព្យួរការប្រកួត បញ្ហាផ្សេងៗ យើងត្រូវតែសម្របខ្លួន។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Erling Haaland explains argument with Pep Guardiola at halftime of win over  Burnley to open Man City season | Sporting News

ads

Erling Haaland suffers bone injury with Man City return date unknown
សម្រាប់ Haaland បច្ចុប្បន្នគឺជាអ្នកស៊ុតបញ្ចូលទីនាំមុខគេនៅ Premier League ក្នុងរដូវកាលនេះ ដោយរកបាន ១៤ គ្រាប់ និង សរុប ១៩គ្រាប់សម្រាប់ Man.City ។Man City ធ្វើដំណើរទៅជួបក្រុម Red Star Belgrade នៅថ្ងៃពុធក្នុងក្របខ័ណ្ឌ Champions League បើទោះបីជាពួកគេបានឆ្លងផុតវគ្គ ១៦ ក្រុមចុងក្រោយមុននឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Crystal Palace ក្នុងក្របខ័ណ្ឌ Premier League នៅថ្ងៃសៅរ៍។

ប្រភព:BBC

វីដេអូ:

អត្ថបទកំពុងចាប់អារម្មណ៍៖
ក្រោយភ្លៀងមេឃស្រលះទេ?រឿងរ៉ាវជូរចត់របស់តារាឆ្នើមមុនជំនួបជាមួយក្លឹបចាស់នៅ Club World Cup(មាន១វីដេអូ)
featured image

កីឡាករKilyan Mbappe ត្រៀមបង្ហាញខ្លួនចូលលេងប្រឈមជាមួយអតីតក្លឹប PSG សម្រាប់ការប្រកួតពានរង្វាន់ FIFA Club World Cup ដោយគិតចាប់តាំងពីខែកក្កដា ឆ្នាំ ២០១៧ក្នុងនាមកីឡាករ Monaco។គួររំលឹកថាការចាកចេញរបស់ Mbappe ពី PSGទៅកាន់Real Madridដែលរូបគេមានក្តីសុបិន្ត ចង់លេងចាប់តាំងពីនៅកុមារភាពមកបានធ្វើអោយប្រធានក្លឹបលោក Nasser al-Khelaifi មិនសប្បាយចិត្តសោះឡើយ ខណៈMbappe បានចោតប្រកាន់ថាក្លឹប PSG បានដាក់អោយរូបគេហ្វឹកហាត់ជាមួយកីឡាករត្រៀមលក់ចេញពី ក្លឹបប៉ុណ្ណោះមូលហេតុព្រោះតែខ្លួនមិនបន្តកុងត្រាថ្មីកាលពីឆ្នាំ២០២៣កន្លងទៅ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រោយភ្លៀងមេឃស្រលះទេ?រឿងរ៉ាវជូរចត់របស់តារាឆ្នើមមុនជំនួបជាមួយក្លឹបចាស់នៅ Club World Cup(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានន័យថាក្រោយពីបាត់បង់កីឡាករឆ្នើមដែលពួកគេបានចំណាយប្រាក់ច្រើនបំផុតក្នុងការនាំយកពីក្លឹបMonaco ក្នុងតម្លៃ ១៦៦លានផោនកាលពីឆ្នាំ ២០១៧រួចមក ។ជម្លោះផ្លូវច្បាប់រវាង ជាមួយក្លឹប PSGដ៏ជូរចត់បានបន្តកើតមានឡើងបន្ទាប់ពី Mbappe បានអះអាងថាក្លឹបជើងឯកបារាំងនៅជំពាក់ប្រាក់ឈ្នួល និង ប្រាក់រង្វាន់សម្រាប់រូបគេចំនួន ៥៥ លានអឺរ៉ូ កំលុងពេលកីឡាករវ័យ ២៦ឆ្នាំបានចំណាយពេលលេងអោយក្លឹបដែលមានមូលដ្ឋាននៅរដ្ឋធានីប៉ារីសនេះកន្លងមក។ផ្ទុយទៅវិញមេធាវីម្នាក់ក្នុងចំណោមមេធាវីរបស់ Mbappe បានប្រាប់សារពត៌មានបារាំងAFP’ ថាប្រធានក្រុមមាន់គកបារំាងបានដកពាក្យបណ្តឹងប្រឆាំងនឹងអតីតក្លឹបរបស់គាត់វិញហើយ។ […]

ចុចអានបន្ត
អត្ថបទទាក់ទង