Close
Featured-Image
Prediction: Tottenham អាចសងសឹក Newcastle ដើម្បីត្រលប់មកឈរនៅចំណាត់ថ្នាក់ Top-៤ វិញបានទេ?
ទំហំអក្សរ
តូច
ធំ

ក្រុមមាន់ខ្នាយមាស Tottenham Hotspur និងត្រូវបើកទ្វារកីឡដ្ឋានLondon Stadium ដើម្បីទទួលស្វាគមន៏ក្រុមសារិកាព្រៃ Newcastle United ខណៈក្រុមទាំងពីរបានបរាជ័យនៅពាក់កណ្តាលសប្តាហ៍ក្នុងក្របខណ្ឌ Premier League ដូចគ្នា មុនពេលពួកគេនិងបន្តជួបគ្នានៅថ្ងៃអាទិត្យនៅទីក្រុងឡុងដ៍ភាគខាងជើងវេលាម៉ោង១១និង​៣០នាទីយប់។ Tottenham បានប្រកួតចាញ់ភ្ញៀវ West Ham United កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ក្នុងទឹកដីខ្លួនឯងដោយលទ្ធផល​ ២-១ ខណៈដែល Newcastle ក៏បានចាញ់ក្រុម Everton រហូតដល់ទៅ៣គ្រាប់មិនអោយតដៃរួច។ បច្ចុប្បន្ន Tottenham ឈរនៅចំណាត់ថ្នាក់ទី៥ ខណៈ Newcastle ឈរនៅលេខរៀងទី៧ និងមានគម្លាតពីក្រុមលេខ១ Liverpool ១០ និង១១ពិន្ទុរៀងខ្លួន។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Tottenham vs Newcastle: How to watch live, team news, updates, stream link  - NBC Sports
១.ប្រវត្តិជួបគ្នា
សម្រាប់ជំនួបក្រុមទាំងពីរចុងក្រោយគឺTottenham បានចាញ់ Newcastle ៦ទល់និង១នៅទឹកដី St James Park ខណៈ សរុបជារួមមកគឺជួបគ្នា៨ដងចុងក្រោយ ឈ្នះ៣ដូចគ្នា និង ស្មើ២។ហើយសម្រាប់ Tottenham របូតគ្រាប់បាល់យ៉ាងតិច ២គ្រាប់សម្រាប់ការប្រកួត៥ដងចុងក្រោយនៅ EPL។
២.ពត៌មានក្រុម Tottenham (ម្ចាស់ផ្ទះ)
Richarlison អាចនឹងចាប់ផ្តើមនៅទីនេះ ខណៈគ្រូបង្វឹក Ange Postecoglou អាចដាក់ Pape Matar Sarr ជាជម្រើសដំបូងមួយផងដែរ បន្ទាប់ពីរូបគេចូលលេងជាកីឡាករបម្រុងទល់នឹង West Ham ។Tottenham នៅតែអវត្តមានកីឡាករតិចជាងប្រាំបួននាក់ដោយសាររបួស។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងVicario; Porro, Romero, Davies, Udogie; Sarr, Bissouma; Kulusevski, Lo Celso, Richarlison; Son
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១

Tottenham Hotspur vs Newcastle United Prediction and Betting Tips | 10th December  2023
៣.ពត៌មានក្រុម Newcastle (ភ្ញៀវ)
Eddie Howe អាច​នឹង​គ្មាន​កីឡាករ​រហូត​ដល់​ទៅ ១៣ នាក់​សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​កាន់ Tottenham កាល​ពី​ថ្ងៃ​អាទិត្យ បន្ទាប់​ពី Jamal Lascelles បាន​រងរបួសពេលចាញ់Everton។ដូច្នេះ Emil Krafth អាច​ចូល​ជំនួស​តំណែង​ខ្សែ​ការពារ​កណ្តាល​បាន។ដូច្នេះគ្រូបង្វឹកលោក Howeនិងមិនផ្លាស់ប្តូរសមាសភាព១១នាក់ច្រើនពេកនោះទេដោយសារ​តែ​របួស។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងDubravka; Trippier, Lascelles, Schar, Livramento; Joelinton, Guimaraes, Miley; Almiron, Isak, Gordon
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Tottenham ២ : ១ Newcastle
ប្រភព:whoscored &sportskeeda&sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ)
featured image

អតីតអ្នកចាំទីឆ្នើមនិងជាលីជេនរបស់ក្រុមអធិរាជស Real Madrid កីឡាករ Keylor Navasសញ្ជាតិកូស្តារីកា និងជាអ្នកឈ្នះពានរង្វាន់ UEFA Champions League បីសម័យកាលជាប់ៗគ្នាជាមួយ Real Madrid បានចូលរួមជាមួយ ក្លឹបនៅលីកកំពូលម៉ិកស៊ិកគឺ Pumas UNAM ជាផ្លូវការហើយ។ នៅក្នុងសន្និសីទសារព័ត៌មានដំបូងអ្នកចាំទីដៃស្អិត Navas បានបង្ហើបប្រាប់ថាគ្រូបង្វឹកក្រុមជម្រើសជាតិកូស្តារីកា Miguel Herrera បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់អោយគាត់សម្រេចចិត្តមកទីនេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Arsenal បង្កើនការចរចារផ្ទេរយកកីឡាករឆ្នើមពីក្លឹបរួមទីក្រុងឡុងដ៍(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Navas បាននិយាយថា “ខ្ញុំបាននិយាយជាមួយ Miguel ។ គាត់ស្គាល់លីក និងក្លឹប ហើយគាត់បានប្រាប់ខ្ញុំថាកុំមានមន្ទិលសង្ស័យអ្វីឡើយ ខ្ញុំនឹងចូលរួមជាមួយក្រុមធំមួយជាមួយនឹងមហិច្ឆតា។ គាត់ណែនាំខ្ញុំឱ្យទទួលយកការផ្តល់ជូននិង សម្របសម្រួលការផ្លាស់ប្តូរមកទីនេះ។Pumas បានចំណាយប្រាក់ប្រមាណ២ លានដុល្លារដើម្បីទិញផ្តាច់កុងត្រា Navas ពីក្លឹប Newell’s Old Boys ដែលជាទីកន្លែងគាត់ចាប់ផ្តើមអាជីពនៅទីនោះ។ Navas ក៍បានបញ្ជាក់ប្រាប់ផងដែរថាមិនត្រឹមតែពិភាក្សាជាមួយគ្រូបង្វឹកលោក Miguel […]

ចុចអានបន្ត
អត្ថបទទាក់ទង