

លោក Pep Guardiola គ្រូបង្វឹកក្រុម Manchester City ជឿជាក់ថាក្រុមរបស់លោកកំពុងត្រូវបានវិនិច្ឆ័យពីទម្រង់លេងដោយស្តង់ដារខ្ពស់ជាងគូប្រជែង Premier League របស់ពួកគេ។ក្រុមMan City និងធ្វើដំណើរទៅជួបប្រកួតជាមួយ Luton ខណៈក្រុមស្រេកឃ្លានជ័យជំនះដើម្បីបញ្ចប់ការ មិនទាន់ ឈ្នះជាលើកទី៥ជាប់គ្នា នៅក្របខណ្ឌ Premier League និងជាលើកដំបូងចាប់តាំងពីឆ្នាំ ២០០៩ ។ ទោះយ៉ាងណាអ្នកចាត់ ការសញ្ជាតិ អេស្បាញវ័យ៥២ឆ្នាំ មិនធ្លាប់ដឹកនាំក្រុមជួបបទពិសោធន៍បែបនេះទេក្នុងអាជីពជាអ្នកចាត់ការដ៏ឆ្នើមនោះ។សម្រាប់ Man City ការចាញ់តែ មួយប្រកួតក្នុងចំណោមការប្រកួតទាំងបួនដែលមិនឈ្នះ(ស្មើ៣ និង ចាញ់១)ខណៈ Liverpool, Tottenham និង Aston Villa សុទ្ធតែស្ថិត ក្នុងការប្រជែងពាននៅតំបន់កំពូលទាំងប្រាំ។

ដោយនៅមិនសុខគ្រូបង្វឹកដែលបានដឹកនាំក្រុមឈ្នះពាន ៣កាលពីរដូវកាលចាស់បានសង្កត់ធ្ងន់មុនជំនួបនៅវេលាម៉ោង៩យប់នេះថាៈ មានក្រុមតែមួយគត់ដែលនឹងបរាជ័យ’ ដើម្បីឈ្នះ Premier League នោះគឺជាក្រុមយើងតែម្តង។ សម្រាប់អ្វីដែលនៅសល់(ការឈ្នះ) វាគឺជាជោគជ័យដ៏ធំមួយសម្រាប់ក្រុម។ដូច្នេះជ័យជំនះលើគូប្រជែង Arsenal, Liverpool, Chelsea គឺជារឿងធម្មតាទេដែលក្រុមយើងគួរតែយកឈ្នះ។ បើមិនដូច្នេះទេវាមិនយុត្តិធម៌ទេហើយឪកាសការពារតំណែងជើងឯកបានឃ្លាតឆ្ងាយទៅនោះវាស័ក្តសមហើយ។
ប្រភព:BBC

ក្លឹប At.Bilbao បានច្រានចោលសំណើរដេញថ្លៃជាលើកទីពីរពីក្រុម Barcelona សម្រាប់រដូវកាលទីពីរ លើសំណើរផ្ទេរយកខ្សែបម្រើ-ស្លាប Nico Williams ខណៈកីឡាករសញ្ជាតិអេស្ប៉ញអ្វីបានធ្វើគួរអោយនឹកស្មានមិនដល់នោះគឺ ខ្សែបម្រើស្លាបសញ្ជាតិអេស្ប៉ាញរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល១០ឆ្នាំ(១ទសវត្ស)ឯណោះជាមួយក្រុម At.Bilbao ជាមួយតម្លៃទិញផ្តាច់កុងត្រាត្រូវបានក្លឹបដាក់ក្នុងកិច្ចសន្យាប្រមាណ ៩៥លានយូរ៉ូ ខណៈកិច្ចសន្យាចាស់ មានត្រឹម៦០លានយូរ៉ូប៉ុណ្ណោះនិងផុតសុពលភាពនៅឆ្នាំ២០២៧នោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ បាក់ចង្កេះបាត់! ខ្សែបម្រើរូបនេះបដិសេធសំណើរ Barcelona ហើយបន្តកុងត្រាថ្មីជាមួយសុពលភាពពិតជាភ្ញាក់ផ្អើល(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួររំលឹកថាកីឡាករវ័យ ២២ ឆ្នាំនិងជាសមាជិកជ័យលាភី Euro ២០២៤រូបនេះត្រូវបានពត៌មានជាច្រើនចុះផ្សាយប្រៀបដូចជាផ្លូវការណ៍អាចទទួលយកបាន ប៉ុន្តែទីបំផុតវាគ្រាន់តែជាពាក្យចចាមអារ៉ាម ខណៈការផ្ទេរទៅកាន់ក្រុមយក្សកាតាឡាននៅរដូវក្តៅនេះវាត្រឹមតែជាកានិយាយតគ្នាពីមាត់មួយទៅមាត់មួយ និង ត្រឹមតែជាការចរចារដែលកើតមានឡើងពិតមែនប៉ុន្តែ មិនទទួលបានលទ្ធផលផ្លែផ្កានោះទេ ខណៈពិភាក្សាជាច្រើនសប្តាហ៍រវាង Barcelona និងជំរុំរបស់កីឡាករ At.Bilbao គឺមិនទទួលផលវិជ្ជមាននោះទេ ។ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្លឹប លោក Williams បានលើកឡើងថាៈ “នៅពេលនិយាយអំពីការសម្រេចចិត្ត អ្វីដែលសំខាន់បំផុតគឺចិត្ត នឹង បេះដូងរបស់អ្នក។ខ្ញុំនៅកន្លែងដែលខ្ញុំចង់នៅជាមួយនឹងប្រជាជនរបស់ខ្ញុំនេះគឺជាផ្ទះរបស់ខ្ញុំ។ សម្រាប់ Williams បង្ហាញខ្លួនសម្រាប់ At.Bilbao ១៦៧ប្រកួតស៊ុតបញ្ចូលទីបាន៣១គ្រាប់។ ក្រៅពីបរាជ័យលើការនាំយក Williams […]