Close
Sponsor ads Featured-Image
Prediction: Inter Milan អាចផ្តួលក្រុមធ្លាក់ជើង Udinese ដើម្បីឡើងមកឈរកំពូលតារាងបណ្តោះអាសន្នបានទេ?
ទំហំអក្សរ
តូច
ធំ

ក្រុមជើងខ្លាំង Inter Milan ក្រោយផ្តួលជើងឯក Serie A គឺNapoli កាលពីសប្តាហ៏មុន ពួកគេនិងបន្តសម្លឹងការប្រជែងពានលីកកំពូលអ៊ីតាលីនៅរដូវកាលនេះបន្តទៀត នៅពេលដែលពួកគេស្វាគមន៏ក្រុមUdinese សម្រាប់ការប្រកួតនៅវេលាម៉ោង ២និង ៤៥នាទី ឈានចូលថ្ងៃអាទិត្យស្អែកនេះ។ សម្រាប់ Inter Milan ៦ប្រកួតចុងក្រោយ នៅក្របខណ្ឌ SerieA គឺធ្វើបានល្អដោយឈ្នះ៥និង ស្មើ១ ឈរនៅលេខរៀងទី២ដោយមានគម្លាតត្រឹមតែ១ពិន្ទុប៉ុណ្ណោះពី Juventus ដែលបានផ្តួល Napoli កាលពីថ្ងៃសុក្រ។ ទោះយ៉ាងណាក្រុម Udinese បានត្រឹមតែស្មើ៤ឈ្នះ១និងចាញ់១ឈរនៅលេខរៀងទី១៦។
Inter Milan vs Udinese Prediction and Betting Tips | 9th December 2023
១.ប្រវត្តិជួបគ្នា
ជួបគ្នា៥ដងចុងក្រោយគ្រប់ក្របខណ្ឌប្រកួតនៅ San Siro គឺ Inter Milan បានយកឈ្នះទាំង៥ដង។១៨ដងចុងក្រោយគឺ Udinese ចាញ់ ១៧ដង ខណៈ Inter Milan ឈ្នះ៥ដងក្នុងចំណោម៦ប្រកួតចុងក្រោយ។
២.ពត៌មានក្រុមInter Milan(ម្ចាស់ផ្ទះ)
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងSommer; Darmian, Acerbi, Augusto; Cuadrado, Barella, Calhanoglu, Mkhitaryan, Dimarco; Thuram, Martinez
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៥-២

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Inter Milan vs Udinese Prediction and Betting Tips | 18th February 2023
៣.ពត៌មានក្រុមUdinese(ភ្ញៀវ)
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងSilvestri; Ferreira, Kabasele, Perez; Ebosele, Samardzic, Walace, Payero, Zemura; Pereyra; Lucca
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៥-២
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ InterMilan ២:០ Udinese
ប្រភព:whoscored &sportskeeda&sportsmole

ads

អត្ថបទទាក់ទង