Close
Featured-Image
Prediction: ក្រោយផ្តួលជើងឯក Man.City ! Aston Villa អាចបង្ក្រាបក្រុមកំពូលតារាង Arsenal បន្តទៀតទេ?
ទំហំអក្សរ
តូច
ធំ

ក្រោយផ្តួលម្ចាស់ផើងឯកEPL កាលពីពាក់កណ្តាលសប្តាហ៏កន្លងទៅក្រុមAston Villa និងបើកទ្វារកីឡដ្ឋាន Villa Park ទទួលភ្ញៀវគឺក្រុមនាំមុខតារាងក្របខណ្ឌ EPL នៅទឹកដី Villa Park គឺកាំភ្លើងធំ Arsenal នាទឹកដីភាគកណ្តាលចក្រភពអង់គ្លេសនៅវេលាថ្ងៃសៅរ៍ម៉ោង១២និង៣០នាទីយប់ឈានចូលថ្ងៃអាទិត្យស្អែកនេះ។
សម្រាប់ក្រុមArsenal ក៏ទទួលបានជ័យជំនះដូចគ្នាដោយកាលពាក់កណ្តាលសប្តាហ៏បានយកឈ្នះក្រុម Luton Town ដោយលទ្ធផល ៤ទល់និង៣។ សម្រាប់៦ប្រកួតចុងក្រោយរបស់ Aston Villa គឺឈ្នះ៤ស្មើ១និងចាញ់១ឈរនៅលេខរៀងទី៣​ខណៈ Arsenal ឈ្នះ៥និងចាញ់១ឈរនៅលេខរៀងទី១។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Aston Villa vs Arsenal prediction, odds, betting tips and best bets for  Premier League match | Sporting News United Kingdom
១.ប្រវត្តិជួបគ្នា
Arsenal បានចាញ់តែពីរប្រកួតប៉ុណ្ណោះក្នុងចំណោម ២១ ប្រកួតចុងក្រោយរបស់ពួកគេក្រៅផ្ទះទល់នឹង Aston Villa ក្នុង Premier League ដោយឈ្នះ ១២ ប្រកួតក្នុងអំឡុងពេលនោះ។
២.ពត៌មានក្រុមAston Villa(ម្ចាស់ផ្ទះ)
Aston Villa មិនមានការព្រួយបារម្ភអំពីរបួសទៀតទេបើទោះបីជាអវត្តមានកីឡាករ៣រូបមានEmiliano Buendia, Tyrone Mings និង Bertrand Traore ក៏ពួកគេ នៅតែអាចយកឈ្នះ Man.City បាន។ដូច្នេះមិនមានអ្វីប្រែប្រួលនោះទេ ក្រុមនិងបន្តលេងសម្រាប់ការស្វាគមន៍ក្រុម Arsenal នៅថ្ងៃសៅរ៍នេះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងMartinez; Konsa, Carlos, Torres, Digne; Diaby, Luiz, Kamara, McGinn; Tielemans; Watkins
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៤-១-១

Aston Villa vs Arsenal Prediction and Betting Tips | 9th December 2023
៣.ពត៌មានក្រុមArsenal(ភ្ញៀវ)
Arsenal អវត្តមាន​កីឡាករ​៥​នាក់​សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ Aston Villa ដោយ​មាន Jurrien Timber, Thomas Partey, Emile Smith Rowe, Fabio Vieira និង Takehiro Tomiyasu ។ដូច្នេះលោក Mikel Arteta ប្រហែលជាធ្វើការផ្លាស់ប្តូរជម្រើស១១នាក់ពេលជួប Luton កាលពីថ្ងៃអង្គារដោយ Oleksandr Zinchenko ចាប់ផ្តើមជំនួស Jakub Kiwior នៅខ្សែការពារឆ្វេង។ Aaron Ramsdale អាចនិងធ្វើការពិចារណសាជាថ្មីក្រោយ David Raya បានបង្កកំហុសពេលជួប Luton ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងRaya; White, Saliba, Gabriel, Zinchenko; Odegaard, Rice, Havertz; Saka, Jesus, Martinelli
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺAston Villa ២:​២ Arsenal
ប្រភព:whoscored &sportskeeda&sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
featured image

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង