(បរទេស)៖ អតីតគ្រូបង្វឹកក្រុមបិសាចក្រហមលោក Jose Mourinho ធ្លាប់បង្ហើបថា លោក Sir Alex Ferguson បានប្រាប់គាត់ឱ្យចុះហត្ថលេខាលើកីឡាករ Dele Alli កាលពីគាត់នៅដឹកនាំ Manchester United។ លោក Mourinho បាននិយាយថា៖ «រយៈពេល ២ ឆ្នាំកន្លះ លោក Sir Alex Ferguson បានផ្តល់ដំបូន្មានដល់ខ្ញុំត្រឹមតែ១ប៉ុណ្ណោះគឺទិញ Dele Alli។ “ក្មេងប្រុសម្នាក់នោះ មានមហិច្ឆតាខ្ពស់ របៀបដែលគេលេង ការគិតរបស់គេ បានបង្ហាញថា គេជាកីឡាកររបស់ក្លឹប Manchester United ឆាប់ទិញ Dele Alli ទៅ”។ ប៉ុន្តែលោក [Ferguson] ក៏បានបញ្ជាក់ផងដែរថា Alli មិនមែនជាអ្នកតស៊ូក្នុងការហ្វឹកហាត់ឡើយ ដូច្នេះយើងត្រូវតែស្វែករកកម្លាំងចិត្តសម្រាប់រូបគេ»៕
(អារ៉ាប៊ីសាអូឌីត)៖ តារាឆ្នើមព័រទុយហ្គាល់ Cristiano Ronaldo បានស៊ុតបាល់បញ្ចូលទីដ៏គួរឲ្យភ្ញាក់ផ្អើល១គ្រាប់ ជួយឲ្យក្រុម Al Nassr នាំមុខក្រុម Al Khaleej នៅនាទីទី១៦។ ជាលទ្ធផល Ronaldo រកបាន២គ្រាប់សម្រាប់ក្រុម Al Nassr បំបាក់ក្រុម Al Khaleej ៣ទល់នឹ១ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ King’s Cup នៅកីឡដ្ឋាន Al Awwal ៕អត្ថបទកំពុងចាប់អារម្មណ៍៖ ហ្វេនស្រឡាំងកាំង! ក្រោយ Ronaldo ប្រើក្បាច់ពិសេសស៊ុតបញ្ចូលទីដ៏មិនគួរឲ្យជឿ (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ Highlights ខាងក្រោម៖ CRISTIANO RONALDO WHAT A GOAL! 🤯 pic.twitter.com/qHdXaN07Id — TC (@totalcristiano) May 1, 2024