

(អង់គ្លេស)៖ យោងតាមគេហទំព័រ Football Insider បានឲ្យដឹងថា កីឡាករអន្តរជាតិអាល់បានី Armando Broja គឺជាគោលដៅផ្ទេរសម្រាប់ក្រុម Fulham ដែលកំពុងស្វែងរកនៃការពង្រឹងតំបន់ប្រយុទ្ធរបស់ពួកគេនៅក្នុងទីផ្សារដោះដូរកីឡាករនាខែមករា។ ទោះជាយ៉ាងណាក៏ដោយ ក្រុមតោខៀវ Chelsea មិនមានចេតនាលក់ខ្សែប្រយុទ្ធវ័យ ២២ ឆ្នាំរូបនេះឡើយ លុះត្រាណាក្លឹបរកបានអ្នកជំនួសដ៏សមរម្យម្នាក់។ ជាក់ស្តែង Broja ទើបតែបានជាសះស្បើយពីបញ្ហារងរបួសជង្គង់យ៉ាងធ្ងន់ធ្ងរ ដែលបង្ហាញខ្លួនបានតែ ៧ដងប៉ុណ្ណោះ ដោយរកបាន១គ្រាប់ ហើយជាមួយនឹងការចូលលេងជម្រើស១១នាក់ដំបូងបានតែ ២ លើកប៉ុណ្ណោះ។

គួររំលឹកផងដែរថា Broja ស្ថិតក្រោមកិច្ចសន្យានៅ Stamford Bridge រហូតដល់ខែមិថុនា ឆ្នាំ ២០២៨។ ទន្ទឹមនឹងនេះ កីឡាករ Broja បានស៊ុតបាល់បញ្ចូលទីសរុបចំនួន ៩ គ្រាប់ក្នុងការបង្ហាញខ្លួន ៣៨ លើកអំឡុងពេលខ្ចីជើងនៅ Southampton ក្នុងឆ្នាំ ២០២១-២២៕
ប្រភព៖ sportsmole

ក្រុមកាំភ្លើងធំ Arsenal បានកំណត់គោលដៅលើខ្សែបម្រើ Christian Norgaard កីឡាករអន្តរជាតិដាណឺម៉ាកវ័យរបស់ក្លឹប Brentford វ័យ៣១ឆ្នាំ បើទោះបីជាពួកគេខិតជិតកិច្ចព្រមព្រៀងផ្ទេរយក Martin Zubimendi សញ្ជាតិអេស្បាញ ពីក្រុម Real Sociedad ក៍ដោយ។ប្រភពពីគេហទំព័រ ESPN បានចុះផ្សាយ កាលពីដើមសប្តាហ៍នេះថាពេលវេលារបស់ខ្សែបម្រើ Thomas Partey នៅកីឡដ្ឋាន Emirates ហាក់ដូចជាជិតដល់ទីបញ្ចប់ស្របពេលខ្សែបម្រើសញ្ជាតិហ្គាណារំពឹងថានឹងចាកចេញពីក្លឹបភាគខាងជើងទីក្រុងឡុងដ៍នៅចុងខែនេះ ក្រោយជាប់គាំងលើការបន្តកិច្ចសន្យាថ្មី។ជាមួយនឹងការចាកចេញរបស់ Partey និង Jorginho ក្រុម Arsenal ចង់ពង្រឹងខ្សែបម្រើរបស់ពួកគេ ហើយបានកំណត់ថា Norgaard ជាគោលដៅអាទិភាព ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករអន្តរជាតិដាណឺម៉ាកដែលបានចុះកុងត្រាថ្មីជាមួយ Brentford កាលពីខែមីនា នៅមានកិច្ចសន្យារយៈពេល 2 ឆ្នាំទៀតដែលមានន័យថាក្លឹបទំនងជាទាមទារថ្លៃដើមច្រើនខណៈក្រុមលោក […]


