
(អង់គ្លេស)៖ Manchester City ដណ្តើមបានពានរង្វាន់ Premier League, FA Cup និង Champions League ជាប់ជាប្រវត្តិសាស្ត្រកាលពីរដូវកាលមុន។ ថ្លែងនៅមុនការប្រកួត Premier League រវាងក្រុម Manchester City ជាមួយ Aston Villa យប់មិញ អ្នកចាត់ការទូទៅក្លឹបមេឃខៀវលោក Pep Guardiola បានប្រាប់ទៅកាន់ Amazon Prime ថា៖
«ប្រសិនបើពួកយើងឈ្នះពានរង្វាន់បីនៅរដូវកាលនេះ ខ្ញុំនឹងចូលនិវត្តន៍ វាជាការពិត»។ «ខ្ញុំដឹងថាវាពិបាកខ្លាំងណាស់ ហើយមិនមានក្រុមច្រើននោះទេ ដែលធ្វើវាឲ្យកើតឡើងបាន»។ «មានតែក្រុមមួយគត់ គឺក្រុមលោក Sir Alex Ferguson ដែលធ្វើវាបាន និងពួកយើងកាលពីរដូវកាលមុន»៕
គួរជម្រាបដែរថា Man City រងការបរាជ័យ ១-០ ក្រោមស្នាដៃម្ចាស់ផ្ទះ Aston Villa ខណៈកីឡាករ Bailey ជាអ្នករកគ្រាប់ជ័យជម្នះនៅនាទីទី៧៤។ ទន្ទឹមនឹងនេះ Aston Villa មាន ៣២ ពិន្ទុឡើងឈរចំណាត់ថ្នាក់ទី ៣ ក្នុងតារាង ដែលតាមពីក្រោយដោយ Man City ២ពិន្ទុ៕
ប្រភព៖ THE SUN

ប្រភពពីគេហទំព័រ Independent បានចុះផ្សាយថាក្រុមកាំភ្លើងធំ Arsenal កំពុងដុតដៃដុតជើងបន្ថែមទៀតដើម្បីទទួលបានកិច្ចព្រមព្រៀងសម្រាប់កីឡាករ Eberechi Eze របស់ក្លឹបមានមូលដ្ឋានរួមទីក្រុងឡុងដ៍គឺ Crystal Palace ។ការបង្កើនសកម្មភាពនេះកើតមានឡើងបន្ទាប់ពិក្រុមលោកMikel Arteta ទើបតែបញ្ចប់ការចុះហត្ថលេខានាំយកកីឡាករ Viktor Gyökeres ពីក្រុម Sporting CP មករួមក្រុមរួចមក។Eze ខ្សែបម្រើអន្តរជាតិអង់គ្លេសនិងត្រៀមបញ្ចប់ការផ្ទេរមកទឹកដី Emirates ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ខណៈ Arsenal សង្ឃឹមថានឹងចរចាតម្លៃប្រមាណ 60 លានផោន ដោយប្រសើរជាងការចំណាយលើលក្ខខណ្ឌទិញផ្តាច់កុងត្រាប្រមាណ 68 លានផោន។ ទោះជាយ៉ាងណាកិច្ចព្រមព្រៀងអាចនិងកើតមានឡើងឆាប់ៗក្រោយក្លឹបទាំងពីរមានឆន្ទៈក្នុងការបត់បែននិងពិភាក្សាគ្នា។អត្ថបទកំពុងចាប់អារម្មណ៍៖ វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់ Arsenal ចាំបាច់ត្រូវបញ្ចេញកីឡាករយ៉ាងហោចណាស់ក៍ម្នាក់រឺក៏ច្រើនជាងនេះដែរមុនពេលបញ្ចប់កិច្ចព្រមព្រៀង Eze ខណៈកីឡាកររដូវកាលចាស់លេងនៅក្លឹប Fulham ក្នុងលក្ខណ្ឌខ្ចីជើងគឺ Reiss Nelson អាចត្រូវបានរួមបញ្ចូលជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ។ ប្រភព:Dailypost វីឌេអូ:



