Real Madrid នឹងផ្តោតលើកីឡាករម្នាក់នេះវិញ បើ Mbappe នៅតែបដិសេធសំណើដដែរៗ
ទំហំអក្សរ
តូច
ធំ
(បរទេស)៖ ខ្សែប្រយុទ្ធ Kylian Mbappe គឺជាគោលដៅកំពូលសម្រាប់ Real Madrid ចាប់តាំងពីគាត់ស្នាក់នៅ AS Monaco មកម៉្លេះ មុនពេលផ្លាស់មកកាន់ Paris Saint-Germain ខណៈកិច្ចសន្យាកុងត្រាមានសុពលភាពដល់ខែមិថុនា ឆ្នាំ ២០២៤ ហើយមិនមានសញ្ញាថា Mbappe បន្តកុងត្រាថ្មីជាមួយ PSG នោះទេ។ យោងតាមសារព័ត៌មាន AS បានឲ្យដឹងថា អធិរាជស Real Madrid កំពុងស្វះស្វែងពន្លឿនផែនការចុះហត្ថលេខានាំយក Mbappe នៅដើមខែមករាខាងមុខនេះ។ យ៉ាងណាមិញ Real Madrid គ្រោងនឹងទាក់ទងទៅម្តាយ Mbappe និងចង់ធ្វើកិច្ចព្រមព្រៀងផ្លូវការតែម្តង។ ទោះជាយ៉ាងណាក៏ដោយ Real Madrid បានត្រៀមផែនការទី២ ដើម្បីដេញថ្លៃនាំយកខ្សែប្រយុទ្ធ Erling Haaland របស់ក្រុម Manchester City ឲ្យមកលេងរួមក្រុមជាមួយខ្សែបម្រើឆ្នើម Jude Bellingham ដែលកំពុងតែឡើងកូតគួរឲ្យកត់សម្គាល់ មិនថានៅ UCL ឬ Laliga៕
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
ប្រភព៖ sportbible
អត្ថបទទាក់ទង
1 month ago .
525 Views
Rashford ឡើងជើងភ្លាម! Man Utd ត្រៀមយកអ្នកចាំទីដ៏ឆ្នើមម្នាក់របស់ Barca ជាថ្នូរទិញលក់ផ្ដាច់កុងត្រា
1 month ago .
2.6K Views
អ្នកគាំទ្រ Barca ទទូចឲ្យក្លឹបបណ្តេញកីឡាករម្នាក់ បន្ទាប់ពីចាញ់ PSG
2 months ago .
579 Views
MAN UTD បង្អាក់ការចង់ចែកផ្លូវជាមួយតារាឆ្នើមម្នាក់ ខណៈត្រូវប្រជែងនឹង Bruno បើចង់ចូលលេង
3 months ago .
252 Views
Mbappe ស៊ុត២គ្រាប់អេមកប់ ស្របពេលអាម៉ៅ Vini Jr ក៏ស៊ុតបាន១គ្រាប់ដែរ (មានវីដេអូ)
