(អង់គ្លេស)៖ ជាមួយនឹងលទ្ធផលជ័យជម្នះ ២-១ របស់បិសាចក្រហមទៅលើក្រុមភ្ញៀវ Chelsea ខណៈនៅក្នុងអំឡុងនាទីទី៨៤ លោក Erik ten Hag បានផ្លាស់ប្តូរ Rasmus Højlund ចេញ និងប្តូរជំនួសមកវិញដោយខ្សែប្រយុទ្ធឆ្នើម Marcus Rashford ស្រាប់តែមួយរំពិចនោះមានសម្លេងស្រែកហ៊ោកញ្ជ្រៀវ ដែលជាសញ្ញាបង្ហាញថា អ្នកគាំទ្រកំពុងលើកទឹកចិត្តដល់រូបគាត់ នេះបើយោងតាមសារព័ត៌មាន Manchester Evening News។
រំលឹកដែរថា Rashford ត្រូវបានដកចេញពីជម្រើស ១១ នាក់ដំបូងសម្រាប់ការប្រកួតយប់មិញ បន្ទាប់ពី United បានបរាជ័យនៅអំឡុងការប្រកួតមុន៕
ប្រភព៖ talkSPORT
(អង់គ្លេស)៖ របាយការណ៍ថ្មីៗ បានឲ្យដឹងថា ក្លឹបបិសាចក្រហម Manchester United ត្រូវតែទប់ទល់នឹងការគំរាមកំហែងពីសំណាក់ក្លឹបធំដូចជា AC Milan និង Atletico Madrid ក្នុងការប្រណាំងប្រជែងដណ្តើមយកខ្សែការពារ Jean-Clair Todibo របស់ក្លឹប OCG Nice ដែលជាគោលដៅកំពូលមួយក្នុងរដូវក្តៅនេះ។ ដូច្នេះ Man United អាចនឹងពិបាកធានាបាននូវហត្ថលេខាកីឡាករវ័យ ២៤ឆ្នាំ រូបនេះឲ្យផ្លាស់មកកាន់ទឹកដី Old Trafford។អត្ថបទកំពុងចាប់អារម្មណ៍៖ MAN UTD ប្រឈមមុខនឹងការប្រជែងពីក្លឹបធំ២នៅអឺរ៉ុប ដើម្បីចុះហត្ថលេខាលើខ្សែការពារឆ្នើមរូបនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា ខ្សែការពារ Raphael Varane និង Jonny Evans ពួកគាត់ទាំងពីរនឹងផុតកុងត្រាក្នុងខែមិថុនាខាងមុខនេះ ខណៈជម្រើសជំនួសលើ Jean-Clair Todibo ជាជម្រើសដ៏សាកសមបំផុតមួយ ប្រសិន Man Utd ចុះហត្ថលេខាបាន។ យ៉ាងណាមិញ […]