(អង់គ្លេស)៖ កីឡាករដែលក្រុមកាំភ្លើងធំ Arsenal ចុះហត្ថលេខាបានក្នុងតម្លៃផ្ទេរដ៏ថ្លៃបំផុតទាំង ១០ មានដូចខាងក្រោម៖
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស១០. ខ្សែបម្រើ Granit Xhaka បានចុះហត្ថលេខាជាមួយ Arsenal ក្នុងឆ្នាំ ២០១៦ ដោយបានចាកចេញពីក្លឹបអាល្លឺម៉ង់ Borussia Monchengladbach ក្នុងតម្លៃខ្លួន ៣៨លានផោន ។

៩. ម្ចាស់ជើងឯក World Cup ឆ្នាំ ២០១៤ កីឡាករ Mesut Ozil បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ទេរក្នុងតម្លៃ ៤០លានផោន ពីក្រុមអធិរាជស Real Madrid ។

៨. ខ្សែបម្រើ Thomas Partey បានផ្ទេរពី Atletico Madrid ទៅកាន់ប្រទេសអង់គ្លេសក្នុងតម្លៃ ៤៣.២លានផោនក្នុងឆ្នាំ ២០២០។

៧. ខ្សែប្រយុទ្ធប្រេស៊ីល Gabriel Jesus មានវ័យ ២៦ ឆ្នាំបានផ្ទេរក្នុងតម្លៃ ៤៥.១លានផោន ក្នុងឆ្នាំ ២០២២ ។

៦. ខ្សែប្រយុទ្ធ Alexandre Lacazette បានចូលរួមជាមួយក្រុម Arsenal ពី Lyon ក្នុងឆ្នាំ ២០១៧ មានតម្លៃ ៤៥.៨លានផោន ហើយក៏ជាកីឡាករដ៏សំខាន់ម្នាក់សម្រាប់ក្រុមក្នុងរយៈពេល ៥ ឆ្នាំមកនេះ។

៥. ខ្សែការពារ Ben White ផ្ទេរពីក្រុម Brighton ក្នុងតម្លៃប្រមាណជា ៥០.៦លានផោន ក្នុងឆ្នាំ ២០២១ ។

៤. ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បានមកដល់ Arsenal ក្នុងឆ្នាំ ២០១៨ បន្ទាប់ពីមានភាពអស្ចារ្យនៅ Borussia Dortmund ដោយមានតម្លៃផ្ទេរ ៥៥.១លានផោន។
![]()
៣. ក្រុមកាំភ្លើងធំ Arsenal បានចំណាយប្រាក់ ៦៥លានផោន សម្រាប់ខ្សែបម្រើអាល្លឺម៉ង់ Kai Havertz កាលពីរដូវកាលទៅមិញនេះ។

២. ខ្សែបម្រើស្លាប Nicolas Pepe បានចុះហត្ថលេខាជាមួយ Arsenal ដែលផ្ទេរពីក្លឹប Lille ក្នុងឆ្នាំ ២០១៩ លើតម្លៃ ៧២លានផោន ។
![]()
១. ខ្សែការពារឆ្នើម Declan Rice បានចូលរួមជាមួយ Arsenal ពីក្រុម West Ham លើតម្លៃបំបែកកំណត់ត្រា ១០៥លានផោននៅអង់គ្លេស។

ប្រភព៖ talkSPORT
