Close
Featured-Image
លោក Ten Hag ជំរុញឲ្យក្លឹប «នៅបន្តជឿជាក់លើរូបគាត់» ដោយសន្យាថានឹងនាំភាពរុងរឿងត្រលប់មកវិញ
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ តំណែងរបស់អ្នកចាត់ការទូទៅលោក Erik ten Hag បានស្ថិតនៅក្រោមការគំរាមកំហែង បន្ទាប់ពីដឹកនាំក្រុមបរាជ័យ ១០ លើកក្នុងចំណោម ២១ ប្រកួតរបស់ Manchester United នារដូវកាលនេះ ខណៈក្រុមតោខៀវជាគូប្រកួតបន្ទាប់។ យ៉ាងណាមិញ Man United ឈរនៅលេខរៀងទី ៧ ក្នុងតារា Premier League ហើយបានធ្លាក់ចេញពីពានរង្វាន់ Carabao Cup ទៀតសោត។ ទោះជាយ៉ាងណាក៏ដោយ លោក Ten Hag បាន​និយាយ​រៀបរាប់ថា​៖

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Erik ten Hag blasts "not good enough" Man Utd after crisis-ridden start to  season - Mirror Online

«វាតែងតែមានពេលវេលាដ៏លំបាក ដើម្បីសម្រេចនូវគោលដៅរបស់យើង» ។ «បើក្រឡេកមកមើលកំណត់ត្រារបស់ខ្ញុំ គ្រប់រដូវកាល និងទីកន្លែងដែលខ្ញុំនៅ ខ្ញុំតែងតែទទួលបានជោគជ័យជានិច្ច» ។ «​បើ​យើង​នៅ​ជាមួយ​គ្នា ប្រកាន់​ខ្ជាប់​នូវ​ផែនការ និង​យុទ្ធសាស្ត្រ នោះ​យើង​នឹងទទួលបានគោលដៅ ​ដែល​យើង​ចង់​ទៅ​»​ ។

«ជា​ការ​ពិត​ណាស់ វា​តែង​តែ​មាន​កីឡាករនៅ​ក្នុង​ក្រុម​ដែល​មិន​បាន​លេង​ និងអាក់អន់ចិត្ត» ។ «ប្រហែលជាមួយឬពីរនាក់ប៉ុណ្ណោះ ដែលមានទស្សនៈ​ខុស​គ្នា» ។ «ខ្ញុំតែងតែស្តាប់ និងផ្តល់ឱកាសឱ្យពួកគេបានបញ្ចេញមតិយោបល់»៕

The great question facing Manchester United after denying Brighton their FA  Cup final | The Independent

គួររំលឹកដែរថា United បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ កាលពីរដូវកាលមុន បន្ទាប់ពីការមកដល់របស់លោក Ten Hag និងបានឈ្នះពានរង្វាន់ EFL Cup ដែលជាពានរង្វាន់លើកដំបូងរបស់ពួកគេក្នុងរយៈពេល ៦ ឆ្នាំចុងក្រោយនេះ៕

ប្រភព៖ BBC & THE SUN

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
featured image

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង