(បរទេស)៖ ការតែតបាល់បញ្ចូលទីនៅនាទីទី ៩០+៧ របស់ Declan Rice បានដណ្តើមយកជ័យជម្នះសម្រាប់ក្រុមកាំភ្លើងធំ Arsenal ផ្តួលក្រុម Luton Town ក្នុងលទ្ធផល ៤ទល់នឹង៣ ។ គួរជម្រាបដែរថា Arsenal យកបាន៣ពិន្ទុពេញ ដើម្បីបន្តឈរនៅកំពូលតារាង Premier League ដោយមាន ៣៦ ពិន្ទុតាមពីក្រោយដោយក្រុម Liverpool មាន ៣១ ពិន្ទុ ខណៈ Luton Town មានតែ ៩ ពិន្ទុប៉ុណ្ណោះ ដែលកៀកនឹងត្រូវបានគេកាត់ចោលទៅលេងលីគទី ២ អង់គ្លេស៕
សូមទស្សនានូវវីដេអូ Highlights ខាងក្រោម៖
ប្រភព៖ BBC
(អង់គ្លេស)៖ ប្រធានក្រុម Bruno Fernandes ក្លឹបបិសាចក្រហម Manchester United បានលើកឡើងថា រូបគេចង់លេងនៅទីនេះបន្តទៀត ប្រសិនបើក្លឹបនៅបន្តត្រូវការរូបលោក ដើម្បីប្រជែងពាន Premier League រដូវកាលក្រោយ ចំពេលដែលមានព័ត៌មានថា ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់ នឹងផ្លាស់ចេញពីក្លឹបម្ចាស់កីឡដ្ឋាន Old Trafford បន្ទាប់ពី Man United មិនទទួលបានលទ្ធផលផ្លែផ្លា នេះបើតាមសារព័ត៌មាន CNA ចេញផ្សាយក្នុងថ្ងៃនេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ មិនមែន២ឬ៣! អ្នកចាំទីដល់ទៅ ៤រូប ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិអាល្លឺម៉ង់ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករវ័យ ២៩ឆ្នាំ បានប្រាប់សារព័ត៌មាន Sky Sports ៖ «ប្រសិនបើពួកគេត្រូវការខ្ញុំ ខ្ញុំនឹងបន្តនៅ»។ រំលឹកដែរថា Fernandes បានចូលរួមជាមួយ United ដោយផ្លាស់មកពីក្លឹប Sporting Lisbon ក្នុងឆ្នាំ២០២០ និងសល់រយៈពេល ២ឆ្នាំទៀត លើកិច្ចសន្យារបស់លោក […]