
(បរទេស)៖ ជាង ១០ ឆ្នាំមកហើយ Harry Kane គឺជាខ្សែប្រយុទ្ធកំពូលមួយរូប មិនថានៅក្លឹប ឬ ក៏នៅជម្រើសជាតិអង់គ្លេសឡើយ។ ខ្សែប្រយុទ្ធក្លឹបយក្សអាល្លឺម៉ង់ Bayern Munich រូបនេះ បានធ្វើបទសម្ភាសន៍ជាមួយសារព័ត៌មាន ESPN ដោយបានចុចឈ្មោះគូប្រកួតនៅ Euro ២០២០ គឺខ្សែការពារ Giorgio Chiellini និង John Terry របស់តោខៀវ Chelsea ដែលគាត់បានអះអាងថា ពួកគេជាគូប្រជែងដ៏ពិបាកប្រឈមមុខបំផុតសម្រាប់គាត់មកដល់ពេលបច្ចុប្បន្ន។
មិនតែប៉ុណ្ណោះ Kane បានស្ងើចសរសើរនូវភាពឈ្លាសវៃ រាងកាយដ៏រឹងមាំ និងភាពមោះមុតរបស់ខ្សែការពារកំពូលទាំងពីររូបនេះ។ គួរជម្រាបផងដែរថា ខ្សែប្រយុទ្ធវ័យ ៣០ឆ្នាំរូបនេះ នឹងត្រូវចូលរួមប្រកួតនៅថ្ងៃសៅរ៍ ទី០៩ ខែធ្នូ ក្នុងជំនួប Bayern Munich ប៉ះជាមួយ Eintracht Frankfurt ក្នុងក្តីសង្ឃឹម ដើម្បីតាមទាន់ក្រុមកំពូលតារាង Bayer Leverkusen៕
ប្រភព៖ GOAL

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



