

គឺជាការប្រកួតដ៏ដ៏ស្វិតស្វាញសម្រាប់ក្លឹបនៅលីកកំពូលអ៊ីតាលីទាំងពីរគឺម្ចាស់ការពារតំណែងជើងឯកSerie A ក្រុម Napoli និង ជើងខ្លាំង Inter Milan ដែលត្រូវណាត់ជួបប្រកួតគ្នានៅកីឡដ្ឋាន Stadio Maradona នាទីក្រុងNaple នៅវេលាម៉ោង២និង៤៥នាទីទាបភ្លឺឈានចូលថ្ងៃចន្ទទី៤ ធ្នូ ២០២៣នេះ។សម្រាប់ Napli ចាប់ផ្តើមរដូវកាលនេះឈរនៅចំណាត់ថ្នាក់លេខរៀងទី២ដោយប្រកួតឈ្នះ៣ស្មើ២និងចាញ់១នៅ៦ប្រកួតចុងក្រោយ ខណៈ Inter Milan ឈរនៅលេខរៀងទី២ ក្រោយឈ្នះ៤និងស្មើ២។សម្រាប់ ការប្រកួតនៅUCL គឺ Napoli បានបរាជ័យក្រោមថ្វីជើងម្ចាស់ផ្ទះ Real Madrid ៤ទល់និង២ ខណៈ Inter Milan ស្មើគ្នា ៣ទល់និង៣ជាមួយ Benfica។
១.ប្រវត្តិជួបគ្នា
ជួបគ្នា៤០ដងចុងក្រោយគឺNapoli ១៥ខណៈ Inter Milan ឈ្នះ១៤និងស្មើ១១។ មួយវិញទៀត សម្រាប់ ២២ប្រកួតចុងក្រោយគ្រប់ក្របខណ្ឌប្រកួត

គឺ Napoli មិនដែលចាញ់Inter MIlan ២០លើកក្នុងចំណោម២២ដងគ្រប់ក្របខណ្ឌប្រកួតក្នុងផ្ទះ។
២.ពត៌មានក្រុមNapoli(ម្ចាស់ផ្ទះ)
Mathías Olivera ត្រូវអវត្តមានពីរបីខែបន្ទាប់ពីរងរបួសជង្គង់គួរឱ្យខ្លាចពេលប៉ះ Atalanta។Victor Osimhen ក៏ត្រៀមខ្លួនរួចជាស្រេចក្នុងការប្រកួតលីកជាលើកដំបូងក្នុងរយៈពេលជិតពីរខែ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងMeret; Di Lorenzo, Rrahmani, Natan, Jesus; Anguissa, Lobotka, Elmas; Politano, Osimhen, Kvaratskhelia
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៣.ពត៌មានក្រុមInter Milan(ភ្ញៀវ)
Alessandro Bastoni នៅតែមានរបួស ហើយនឹងមិនអាចលេងបាននៅយប់ថ្ងៃអាទិត្យនេហទេ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងSommer; Darmian, De Vrij, Acerbi; Dumfries, Barella, Calhanoglu, Mkhitaryan, Dimarco; Thuram, Martinez
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៥-២
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺNapoli ០ : ១ Inter Milan
ប្រភព:whoscored &sportskeeda&sportsmole

Xabi Alonso អាចនិងរកឃើញកីឡាករឆ្នើម Florian Wirtz ថ្មីឃើញហើយ ខណៈកីឡាកររូបនេះបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងក្លឹប Real Madridឈុតធំនេះតែម្តង ខណៈកាលពីខែមុននេះក្រុមហង្សក្រហម Liverpool បានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញពិភពបាល់ទាត់បន្ទាប់ពីពួកគេបានប្រកាសពីការចុះហត្ថលេខាលើតារាឆ្នើមរបស់ Bayer Leverkusen គឺ Wirtz ដែលជាអតីតកូនក្រុមសំណព្វចិត្តរបស់លោក Alonso ក្នុងតម្លៃកំណត់ត្រាក្លឹបប្រមាណ ១១៦លានផោនឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Chelsea ដាក់លក់កីឡាករសំខាន់រូបនេះប៉ុន្តែតម្លៃមិនចង់អោយតតែម្តង (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញបើយើងក្រឡេកមើលមកក្រុម Real Madrid ទោះបីបានធ្លាក់ចេញពី Club World Cup យ៉ាងអាម៉ាស់ ក្រោយចាញ់ Paris Saint-Germain ប៉ុន្តែយុទ្ធនាការកន្លងមកនេះលោក Alonso ស៊ាំជាមួយក្រុមថ្មីរបស់គាត់។ជាមួយគ្នានេះផងដែរអ្នកចាត់ការសញ្ជាតិអេស្បាញក៍បានដឹងពីរបៀបដែលខ្សែបម្រើវ័យក្មេង Arda Guler ពិតជាមានទេពកោសល្យ និងមានសមត្ថភាពដូច Wirtz អតីតកូនក្រុមរូបលោកធ្លាប់ដឹកនាំលេងនៅក្នុងក្រុម Bayer Leverkusen បាន១១៩ប្រកួតដូច្នេះដែរ។ គួរកត់សម្គាល់ថាកន្លងមក Alonso បានដាក់ពង្រាយនិងចង្អុលបង្ហាញអោយ […]



