
Real Madrid មានបំណងចង់ស្វែងរកជ័យជំនះជាលើកទីប្រាំជាប់គ្នាសម្រាប់ការប្រកួតនៅLa Liga ជាលើកទី៧ ខណៈដែលពួកគេត្រូវបើកទ្វារកីឡដ្ឋាន Santigago Bernabeu ដើម្បីស្វាគមន៍ក្រុមភ្ញៀវ Granada នៅវេលាម៉ោង១២និង៣០នាទីរំលងអធ្រាតថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យ។បច្ចុប្បន្នក្រុម Los Blancos កំពុងឈរនៅលើកំពូលតារាង La Liga ដែលមានពិន្ទុស្មើគ្កនាជាមួយនឹងក្រុមចំណាត់ថ្នាក់លេខ ២ Girona ខណៈដែល Granada នៅលេខរៀងទី ១៩បាតតារាង ដោយទទួលបានតែ ៩ ពិន្ទុប៉ុណ្ណោះពីការប្រកួតបើកឆាកចំនួន ១៤លើក របស់ពួកគេក្នុងរដូវកាល ២០២៣-២០២៤នេះ ។
១.ប្រវត្តិជួបគ្នា
ជួបគ្នា១៣លើកគ្រប់ក្របខណ្ឌប្រកួតគឺ Granada មិនដែលឈ្នះ Real Madrid ទេ។
២.ពត៌មានក្រុមReal Madrid (ម្ចាស់ផ្ទះ)
Nico Paz ស៊ុតបញ្ចូលទីអាជីពដំបូងរបស់គាត់នៅពាក់កណ្តាលសប្តាហ៍ទល់នឹង Napoli ក្នុង Champions League ។ កីឡាករអាយុ ១៩ឆ្នាំអាចមានឪកាសចូលលេងទល់ Granada បន្តទៀត ។Dani Ceballos និង Ferland Mendy ទាំងពីរបានលេងកាលពីយប់ថ្ងៃពុធក៏ត្រៀមចូលលេងការប្រកួតនេះផងដែរ។ Jude Bellingham ក៏វិលត្រលប់មកជួយក្រុមខណៈម៉ាស៊ីនរកគ្រាប់បាល់រូបនេះទើបតែជាសះស្បើយពីរបួសស្មើក្រោយបំពេញកាតព្វកិច្ចអោយអង់គ្លេស។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងLunin; Vazquez, Nacho, Alaba, Mendy; Valverde, Kroos, Ceballos; Bellingham; Rodrygo, Joselu
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-១-២
៣.ពត៌មានក្រុមGranada(ភ្ញៀវ)
Bryan Zaragoza ត្រលប់មកវិញពីការព្យួរជាមួយនឹងការសម្រាកមួយសប្តាហ៍ហើយទើបតែដល់ពេលសម្រាប់ Granada។
Torrente និង Fernandez ត្រលប់មកវិញពីរបួសនៅសប្តាហ៍នេះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងFerreira; R Sanchez, Torrente, Miquel, Neva; Villar, Gumbau, Melendo; Uzuni, Boye, Zaragoza
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Real Madrid ៤:០ Granada
ប្រភព:whoscored &sportskeeda&sportsmole

ខ្សែបម្រើស្លាបរបស់ក្លឹប Atalanta កីឡាករ Ademola Lookman បានខកខានសម្រាប់ការហ្វឹកហាត់កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះពោលគឺបន្ទាប់ពីរូបគេបានដាក់សំណើផ្ទេរជាផ្លូវការទៅកាន់ក្លឹបដែលកំពុងមានវត្តមាននៅក្របខណ្ឌកំពូលអីតាលី Serie A ខណៈសាម៉ីខ្លួនបានព្យាយាម និងជម្រុញចង់ចាកចេញពីក្លឹបនៅរដូវក្តៅនេះ។ គួររំលឹកថាក្រុមគូប្រជែងគឺក្លឹបមានអាវឯកសណ្ឋានប្រកួតក្នុងទឹកដីស្រដៀងពួកគេគឺ Inter Milan បានផ្តល់សំណើរជាទឹកប្រាក់ចំនួន 42 លានអឺរ៉ូបូកនឹងផលប្រយោជន៍ផ្សេងៗទៀតចំនួន 3 លានអឺរ៉ូបន្ថែមសរុប 45លានអឺរ៉ូ ប៉ុន្តែត្រូវបានក្លឹបជើងឯក Atalanta ឆ្នាំ2024 បដិសេធ ។ វាក៍ជាលទ្ធផលមួយដែលដែលជាការសម្រេចចិត្ត បានធ្វើឱ្យ Lookman ខកចិត្ត ក៍ព្រោះតែ Atalanta មិនចង់លក់តារាទៅក្លឹបអ៊ីតាលីមួយផ្សេងទៀត អនាគតរបស់កីឡាករនីហ្សេរីយ៉ានៅតែមិនច្បាស់លាស់មិនទាន់មានការដេញថ្លៃថ្មីពី Inter មកទល់ពេលនេះក្លឹប Inter Milan សាជាថ្មីម្តងទៀតនៅឡើយទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Lookman ខកបំណងជាមួយក្លឹប ខណៈ Atalanta បង្ហាញហេតុផលមិនចង់លក់ព្រោះតែ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព:Fabrizio Romano វីដេអូ: