
ក្រុមបាតតារាងនៅក្របខណ្ឌ Premier League គឺ Burnley និងត្រូវបើកទ្វារកីឡដ្ឋានTurf Moor ទទួលក្រុម Sheffield United នៅថ្ងៃសៅរ៍នេះវេលាម៉ោង១០យប់។ក្រុមរបស់លោក Vincent Kompany នៅតែមិនទាន់ស្គាល់ឈ្នះគិតត្រឹម៦ប្រកួតចុងក្រោយបន្ទាប់ពីចាញ់ក្នុងលទ្ធផល២ទល់និង១ ក្រោមថ្វីជើង West Ham កាលពីចុងសប្តាហ៍មុន ខណៈ Sheffield Utd ក៏ទទួលលទ្ធផលមិនល្អក្នុងទឹកដីខ្លួនឯងដែរនាកីឡដ្ឋាន Bramall Lane បន្ទាប់ពីចាញ់ក្រុម Bournemouth ៣ទល់និង១។
៦ប្រកួតចុងក្រោយរបស់ម្ចាស់ផ្ទះមិនដែលឈ្នះទេគឺចាញ់ទាំង៦ដង និងមានចំណាត់ថ្នាក់ទី២០បាតតារាង ខណៈ Sheffield Utd ឈរនៅលេខរៀងទី១៨ក្នុងតំបន់កាត់ចោល ដូចគ្នាក្រោយ៦ប្រកួតចុងក្រោយឈ្នះ១ស្មើ១និងចាញ់៤ដង។
១.ប្រវត្តិជួបគ្នា
ក្រុមម្ចាស់ផ្ទះបានយកឈ្នះក្នុងលទ្ធផល ២-0 ក្នុងជំនួបចុងក្រោយរវាងក្រុមទាំងពីរ ។ក្រុមទាំងពីរគឺគ្មាន Clean Sheet ក្នុង Premier League រដូវកាលនេះទេ។Burnley គឺជាក្រុមដែលស៊ុតបញ្ចូលទីបានទាបបំផុតក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេសនៅរដូវកាលនេះ ជាមួយនឹងចំនួនគ្រាប់បាល់សរុបចំនួន១០គ្រាប់ ។ក្រុមដាវពី Sheffield Utds មានកំណត់ត្រាការពារដ៏អាក្រក់បំផុតនៅ ក្នុង Premier League រដូវកាលនេះ ជាមួយនឹងការរបូតគ្រាប់បាល់ ៣៤ គ្រាប់។
២.ពត៌មានក្រុមBurnley(ម្ចាស់ផ្ទះ)
ម្ចាស់ផ្ទះនឹងគ្មានវត្តមាន Lyle Taylor និង Jack Cork សម្រាប់ការមកសួរសុខទុក្ខ Sheffield United រីឯ Arijanet Muric មានការសង្ស័យមានជំងឺ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងTrafford; Vitinho, O’Shea, Beyer, Taylor; Gudmundsson, Berge, Brownhill, Koleosho; Amdouni, Rodriguez
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៤-២
៣.ពត៌មានក្រុម(ភ្ញៀវ)
បញ្ជីអវត្តមានរបស់ Sheffield United បានកាត់មកត្រឹមប្រាំមួយនាក់មុនការប៉ះគ្នានេះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងFoderingham; Ahmedhodzic, Trusty, Robinson; Baldock, Souza, Norwood, Hamer, Thomas; Archer, McBurnie
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៤-២-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Burnley ១ :០ Sheffield
ប្រភព:whoscored &sportskeeda&sportsmole

ខ្សែបម្រើស្លាបរបស់ក្លឹប Atalanta កីឡាករ Ademola Lookman បានខកខានសម្រាប់ការហ្វឹកហាត់កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះពោលគឺបន្ទាប់ពីរូបគេបានដាក់សំណើផ្ទេរជាផ្លូវការទៅកាន់ក្លឹបដែលកំពុងមានវត្តមាននៅក្របខណ្ឌកំពូលអីតាលី Serie A ខណៈសាម៉ីខ្លួនបានព្យាយាម និងជម្រុញចង់ចាកចេញពីក្លឹបនៅរដូវក្តៅនេះ។ គួររំលឹកថាក្រុមគូប្រជែងគឺក្លឹបមានអាវឯកសណ្ឋានប្រកួតក្នុងទឹកដីស្រដៀងពួកគេគឺ Inter Milan បានផ្តល់សំណើរជាទឹកប្រាក់ចំនួន 42 លានអឺរ៉ូបូកនឹងផលប្រយោជន៍ផ្សេងៗទៀតចំនួន 3 លានអឺរ៉ូបន្ថែមសរុប 45លានអឺរ៉ូ ប៉ុន្តែត្រូវបានក្លឹបជើងឯក Atalanta ឆ្នាំ2024 បដិសេធ ។ វាក៍ជាលទ្ធផលមួយដែលដែលជាការសម្រេចចិត្ត បានធ្វើឱ្យ Lookman ខកចិត្ត ក៍ព្រោះតែ Atalanta មិនចង់លក់តារាទៅក្លឹបអ៊ីតាលីមួយផ្សេងទៀត អនាគតរបស់កីឡាករនីហ្សេរីយ៉ានៅតែមិនច្បាស់លាស់មិនទាន់មានការដេញថ្លៃថ្មីពី Inter មកទល់ពេលនេះក្លឹប Inter Milan សាជាថ្មីម្តងទៀតនៅឡើយទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Lookman ខកបំណងជាមួយក្លឹប ខណៈ Atalanta បង្ហាញហេតុផលមិនចង់លក់ព្រោះតែ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព:Fabrizio Romano វីដេអូ:



