Close
Sponsor ads Featured-Image
Prediction: Arsenal នៅតែអាចរក្សាទម្រង់លេងល្អពេលទទួលភ្ញៀវ Wolverបានទេ?
ទំហំអក្សរ
តូច
ធំ

ក្រោយផ្តួលLens មកពីបារាំងដោយលទ្ធផល៦ទល់និង០នៅពាក់កណ្តាលសប្តាហ៏ដើម្បីកក់កៅអីទៅវគ្គ១៦ក្រុម UCL រួចមក ក្រុម កាំភ្លើងធំ Arsenal និងត្រូវបើកទ្វារកីឡដ្ឋាន Emirate Stadium ដើម្បីទទួលក្រុមគូប្រជែង Wolver ក្នុងការប្រកួតក្របខណ្ឌ EPL សប្តាហ៏ទី១៤នៅវេលាម៉ោង១០យប់ថ្ងៃសៅរ៏ស្អែកនេះ។៦ប្រកួតចុងក្រោយនៅក្របខណ្ឌ EPLគឺ Arsenal ធ្វើបានល្អគួរសមដោយឈ្នះ៤និងស្មើ១ចាញ់១ និងឈរនៅលេខរៀងកំពូលតារាង ខណៈ Wolverhampton ធ្វើមិនសូវបានល្អទេដោយឈ្នះ២ស្មើ២និងចាញ់២ឈរនៅលេខរៀងទី១២។
១.ប្រវត្តិជួបគ្នា
Arsenal បានឈ្នះរាល់ការប្រកួតបួនលើកចុងក្រោយរបស់ពួកគេគ្រប់ក្របខណ្ឌប្រកួតទល់និង Wolver។Wolverhampton Wanderers បានរបូតគ្រាប់បាល់​យ៉ាងហោចណាស់មួយគ្រាប់ក្នុង 18 ប្រកួតចុងក្រោយរបស់ពួកគេជាមួយនឹងក្រុម Arsenal ក្នុងក្របខ័ណ្ឌ Premier League ហើយចាញ់ការប្រកួតនេះដោយលទ្ធផលសរុបគឺរបូត៥គ្រាប់កាលពីរដូវកាលមុន។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Arsenal vs Wolves Preview: Prediction, Team News & Lineups
២.ពត៌មានក្រុមArsenal(ម្ចាស់ផ្ទះ)
ខ្សែការពារJurrien Timber នៅតែអវត្តមានរយៈពេលយូរសម្រាប់ក្រុមកាំភ្លើងធំ។ខណៈThomas Partey និង Emile Smith Rowe ក៏ត្រូវបានដកចេញ​ដោយសារបញ្ហារបួសរៀងៗខ្លួនផងដែរ។Fabio Vieira បានទទួលការវះកាត់សម្រាប់បញ្ហាក្រលៀន ហើយនៅតែត្រូវបានផ្អាកផងដែរ។ Ben White អាចត្រលប់មកវិញ​ក្នុងជម្រើស១១នាក់ដំបូងរឺលេងបម្រុង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងRaya; Tomiyasu, Saliba, Gabriel, Zinchenko; Odegaard, Rice, Havertz; Saka, Jesus, Martinelli
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣

ads

Arsenal v Wolves - Ticket Information | Arsenal.com
៣.ពត៌មានក្រុមWolverhampton(ភ្ញៀវ)
ក្រុមលោកGary O’Neil ក៏មិនមានវត្តមាន Pedro Neto និង Joe Hodge ខណៈ Nelson Semedo នឹងត្រូវបានវាយតម្លៃ។Craig Dawson អាចត្រលប់មកវិញសម្រាប់​ក្រុមភ្ញៀវក្រោយបានជាប់បម្រាមមួយប្រកួតខណៈ Mario Lemina និង Joao Gomes មានម្នាក់ត្រូវអង្គុយបម្រុង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងSa; Dawson, Kilman, Toti; Semedo, Lemina, Gomes, Bellegarde, Doherty; Cunha, Hwang
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៥-២
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Arsenal ២ :០ Wolverhampton
ប្រភព:whoscored &sportskeeda&sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
មិនមែនលើកទី១! អតីតគ្រូបង្វឹកម្នាក់បន្តរិះគន់មិនសំចៃមាត់លើព្រឹត្តការណ៍ FIFA Club World Cup
featured image

អតីតអ្នកចាត់ការទូទៅក្រុមហង្សក្រម Liverpool លោក Jurgen Klopp ធ្លាប់បានបញ្ចេញមតិរិះគន់ចាស់ដៃដោយជឿជាក់ថា Club World Cup គឺជា គំនិតដ៏អាក្រក់បំផុតដែលមិនធ្លាប់មាននៅក្នុងពិភពបាល់ទាត់ ដោយសារតែរូបលោកមានហេតុផលតែមួយគត់នោះគឺសំដៅទៅដល់ការភ័យខ្លាចប៉ះពាល់យ៉ាងធ្ងន់ធ្ងន់ធ្ងរលើសុខុមាលភាពកីឡាករនេះតែម្តង។បច្ចុប្បន្នស្ថិតក្នុងវ័យ ៥៨អតីតគ្រូបង្វឹកហង្សក្រហម Liverpool កំពុងមានតួនាទីជាប្រធានគណកម្មការគ្រប់គ្រង ក្លឹបបាល់ទាត់ Red Bull និងជាបុត្រសម្ព័ន្ធរបស់ Red Bull Salzburg របស់អូទ្រីសដែលមានវត្តមានសម្រាប់ការប្រកួតរដូវក្តៅនេះនៅសហរដ្ឋអាមេរិកក្នុងព្រឹត្តការណ៍FIFA Club World Cup។អត្ថបទកំពុងចាប់អារម្មណ៍៖ មិនមែនលើកទី១! អតីតគ្រូបង្វឹកម្នាក់បន្តរិះគន់មិនសំចៃមាត់លើព្រឹត្តការណ៍ FIFA Club World Cup សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កំលុងពេលដឹកនាំនៅអង់គ្លេសលោក Klopp ជារឿយៗបានត្អូញត្អែរអំពីបន្ទុកការងារ និងការកកស្ទះការប្រកួតរបស់កីឡាករ(ជាន់កាលវិភាគប្រកួត) ហើយប៉ុន្មានថ្ងៃមុនការប្រកួត Club World Cup សហព័ន្ធកីឡាបាល់ទាត់ពិភពលោក Fifpro បានចេញផ្សាយរបាយការណ៍មួយដោយនិយាយថា កីឡាករគួរតែត្រូវបានអនុញ្ញាតឱ្យសម្រាកយ៉ាងហោចណាស់បួនសប្តាហ៍មុនពេលព្រឹត្តការណ៍ប្រកួតក្លឹបមកពីទ្វីបទាំងអស់នៅជុំវិញពិភពលោកចាប់ផ្តើម។ទោះយ៉ាងណាការប្រកួត Club World Cup ឆ្នាំនេះ គឺជាការប្រកួតដំបូងដែលមានក្រុមរហូតដល់ទៅ […]

ចុចអានបន្ត
អត្ថបទទាក់ទង