
គុនខ្មែរ៖ យោងទៅតាមការចុះផ្សាយដោយបងប្អូនម្នាក់ឈ្មោះ Balat Kun Khmer បានបង្ហោះកាលពីថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២៣បានចុះផ្សាយថា លោកគ្រូ Sorn Elit បានបង្ហាញចំណាប់អារម្មណ៍របស់លោកជាច្រើន ជាមួយនឹងការបង្ហើបថា KAS (Kun Khmer All Star) ទំនងជាមិនមានវត្តមានទៀតឡើយ ដោយលោក Sorn Elit បានសរសេរថា៖ «អរគុណខ្លាំងណាស់ ដែរបាននឹករលឹកដល់ខ្ញុំនិងKAS ខ្ញុំក៏និងKASដែរតែមិនអាចទៅរួចទៀតទេ ហើយមួយរយះនេះខ្ញុំក៏មិនសូវហ៊ានចេញមុខដែរព្រោះមានបងប្អូនអ្នកស្រលាញ់គុនខ្មែរចេញមុខមកជួយគុនខ្មែរច្រើនហើយ ហើយក៏ប្រហែលជាអាចលែងមានមុខខ្ញុំទៀតដែរ»។

ខ្សែបម្រើស្លាបរបស់ក្លឹប Atalanta កីឡាករ Ademola Lookman បានខកខានសម្រាប់ការហ្វឹកហាត់កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះពោលគឺបន្ទាប់ពីរូបគេបានដាក់សំណើផ្ទេរជាផ្លូវការទៅកាន់ក្លឹបដែលកំពុងមានវត្តមាននៅក្របខណ្ឌកំពូលអីតាលី Serie A ខណៈសាម៉ីខ្លួនបានព្យាយាម និងជម្រុញចង់ចាកចេញពីក្លឹបនៅរដូវក្តៅនេះ។ គួររំលឹកថាក្រុមគូប្រជែងគឺក្លឹបមានអាវឯកសណ្ឋានប្រកួតក្នុងទឹកដីស្រដៀងពួកគេគឺ Inter Milan បានផ្តល់សំណើរជាទឹកប្រាក់ចំនួន 42 លានអឺរ៉ូបូកនឹងផលប្រយោជន៍ផ្សេងៗទៀតចំនួន 3 លានអឺរ៉ូបន្ថែមសរុប 45លានអឺរ៉ូ ប៉ុន្តែត្រូវបានក្លឹបជើងឯក Atalanta ឆ្នាំ2024 បដិសេធ ។ វាក៍ជាលទ្ធផលមួយដែលដែលជាការសម្រេចចិត្ត បានធ្វើឱ្យ Lookman ខកចិត្ត ក៍ព្រោះតែ Atalanta មិនចង់លក់តារាទៅក្លឹបអ៊ីតាលីមួយផ្សេងទៀត អនាគតរបស់កីឡាករនីហ្សេរីយ៉ានៅតែមិនច្បាស់លាស់មិនទាន់មានការដេញថ្លៃថ្មីពី Inter មកទល់ពេលនេះក្លឹប Inter Milan សាជាថ្មីម្តងទៀតនៅឡើយទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Lookman ខកបំណងជាមួយក្លឹប ខណៈ Atalanta បង្ហាញហេតុផលមិនចង់លក់ព្រោះតែ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព:Fabrizio Romano វីដេអូ:

