
(អង់គ្លេស)៖ ក្រុមកាំភ្លើងធំ Arsenal បានឈានទៅលេងវគ្គចែកពូល ១៦ក្រុមពានរង្វាន់លីគអឺរ៉ុប UEFA Champions League រដូវកាលនេះ បន្ទាប់ពីធ្វើបានយ៉ាងល្អតាមរយៈការបំបាក់ក្រុម Lens ៦-០ ក្នុងកីឡដ្ឋាន Emirates ឲ្យចេញពីវគ្គជម្រុះក្នុងពូល B។ ការស៊ុតបញ្ចូលទីរបស់ខ្សែបម្រើ Martin Ødegaard ទទួលបានការសាទរយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ Arsenal នៅក្នុងការប្រកួតមួយនេះ៕
សូមទស្សនានូវវីដេអូខាងក្រោម៖
- វីដេអូ Ødegaard ៖
- វីដេអូ Highlights ពេញ៖

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



