គុនខ្មែរ៖ នៅថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២៣នេះផេកផ្លូវការណ៍របស់ Boostrong បានបង្ហោះនូវ Poster មួយដែលមានរូបអ្នកប្រដាល់លំដាប់កំពូលរបស់ប្រទេសកម្ពុជាទាំងពីររូបគឺ ធឿន ធារ៉ា និង ព្រំ សំណាង ជាមួយនឹងការសរសេរថា៖ «កក្រើកដល់ឋានព្រះឥន្ទហើយ!កំពូលអធិរាជគុនខ្មែរលំដាប់ប្រទេសទាំង២រូប នឹងបង្ហាញខ្លួនលើសង្វៀនប៊ូសស្រ្តង នាថ្ងៃទី១៤ ធ្នូ ២០២៣ ខាងមុខនេះ ទីតាំងខណ្ឌកំបូល រាជធានីភ្នំពេញ។ ប៊ូសស្រ្តងជួយគុនខ្មែរ អ្នកខ្លាំងពូកែ ប៊ូសស្រ្តងឱ្យឡាន!» ។ ក្រោយការបង្ហោះនេះភ្លាមស្រាប់តែពិធីករ UFC ដែលតែងតែមានវត្តមាននៅក្នុងមហាព្រឹត្តិការណ៍ធំៗរបស់គុនខ្មែរគឺលោក Andrew Whitelaw បានបង្ហោះចែកចាយបន្តនៅលើទំព័រ Instagram របស់ខ្លួន ដោយសរសេរថា៖ «ខ្ញុំមិនទាន់ដឹងថានេះជាការពិតឬក៏អត់ឡើយ ប៉ុន្តែការប្រកួតមួយនេះ [ធឿន ធារ៉ា vs ព្រំ សំណាង] ត្រូវតែកើតឡើង ដើម្បីស្វែងរកថា នរណាសាកសមជាស្តេចប្រដាល់គុនខ្មែរនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ»។ ទោះបីជាយ៉ាងណាមិញ ព្រំ សំណាង និង ធឿន ធារ៉ា ទំនងមិនជួបគ្នាឡើយ ប៉ុន្តែរូបគេទាំងពីរនាក់អាចនឹងមានវត្តមាននៅលើសង្វៀនតែមួយ និងនៅថ្ងៃតែម្តង ដែលពួកគេអាចគូអមសម្រាប់បេក្ខជនដែលត្រូវវាយដណ្តើមឡាន នៅក្នុងគីឡូណាមួយដែលបានកំណត់៕
លោក Andrew Whitelaw ចង់ឲ្យមានការប៉ះគ្នារវាង ព្រំ សំណាង និងធឿន ធារ៉ា ដើម្បីស្វែងរកស្តេចប្រដាល់ស្រុកខ្មែរ
ទំហំអក្សរ
តូច
ធំ
អត្ថបទកំពុងចាប់អារម្មណ៍៖ Real Madrid គ្រងជើងឯក La Liga ក្រោយ Barcelona បរាជ័យនៅទឹកដី Girona (មាន២វីដេអូ)
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
អត្ថបទទាក់ទង
3 days ago .
170 Views
គ្រុឌគុនខ្មែរសប្តាហ៍ដឹងតែញាក់សាច់តែម្តងជាមួយនឹងវត្តមានរបស់លំដាប់កីឡាករគុនខ្មែរជាច្រើនរូប
6 days ago .
188 Views
រឿង សោភ័ណ្ឌ ហាក់ខកចិត្តនឹងបងប្អូនមួយចំនួនដែលគូផ្គង់ខ្លួនជាមួយនឹងកីឡាករថៃម្នាក់ (មានវីដេអូ)