Close
Featured-Image
Man Utd ត្រូវធ្វើអ្វីខ្លះ ដើម្បីឈានទៅវគ្គបន្តនៅ UCL បន្ទាប់ពីស្មើ Galatasaray
ទំហំអក្សរ
តូច
ធំ

(បរទេស)៖ ក្រុមបិសាចក្រហម Manchester United បាន​បញ្ចប់​ក្នុង​លទ្ធផល​ស្មើគ្នា ៣ទល់នឹង៣ ជាមួយ Galatasaray កាលពីយប់មិញ ក្នុងវគ្គជម្រុះក្នុងពូល A ក្នុងពានរង្វាន់ UCL រដូវកាលនេះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

បិសាច​ក្រហម​ត្រូវ​ធ្វើ​យ៉ាង​ណា​ ដើម្បី​ឡើង​ទៅ​វគ្គ​បន្ត​ក្នុងពាន UEFA Champions League ២០២៣/២៤ នេះ

  1. Man United ត្រូវតែយកឈ្នះលើក្រុម Bayern Munich ក្នុងការប្រកួតវគ្គចែកពូលចុងក្រោយរបស់ពួកគេនៅថ្ងៃទី១២ ខែធ្នូខាងមុខ ដើម្បីមានឱកាសក្នុងការឈានទៅវគ្គបន្ត។
  2. លទ្ធផលស្មើគ្នាដោយគ្មានគ្រាប់បាល់របស់ក្រុម Bayern Munich ជាមួយ FC Copenhagen យប់មិញបានធ្វើឱ្យក្រុមរបស់លោក Erik ten Hag ស្ថិតនៅបាតតារាងនៃពូល A ដែលមាន៤ពិន្ទុ នៅពីក្រោយ Galatasaray និង FC Copenhagen មួយពិន្ទុ។
  3. United មិនត្រឹមតែត្រូវយកឈ្នះក្រុមរបស់លោក Thomas Tuchel ប៉ុណ្ណោះទេ ប៉ុន្តែក្រុម Galatasaray ត្រូវតែស្មើគ្នាជាមួយក្រុមដាណឺម៉ាក FC Copenhagen ដើម្បីឲ្យបិសាចក្រហមមានសិទ្ធិឡើងទៅប្រកួតវគ្គបន្តបាន៕

គួរជម្រាបដែរថា មុនពេលជួបជាមួយ Bayern បិសាចក្រហមត្រូវជួបតទល់ជាមួយ Newcastle United នៅកីឡដ្ឋាន St James’ Park នៅថ្ងៃសៅរ៍ ខណៈមុនពេលទទួលក្រុមតោខៀវ Chelsea នៅថ្ងៃទី០៦ ខែធ្នូ និង Bournemouth នៅថ្ងៃទី០៩ ខែធ្នូ នៅកីឡដ្ឋាន Old Trafford៕

ប្រភព៖ sportbible

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
featured image

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង
  • November 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    27282930