ខ្សែបម្រើឆ្នើម Jude Bellingham បានធ្វើវាម្តងទៀតសម្រាប់ក្រុមអធិរាជស Real Madrid ដោយការតែតមួយក្បាលដ៏ល្អអស្ចារ្យបញ្ចូលទីទៅលើក្រុមមកពីអ៊ីតាលី Napoli ។ ការប្រកួតក្នុងពូល C នៅក្របខណ្ឌ UEFA Champions League ២០២៣/២៤ បញ្ចប់ក្នុងលទ្ធផល Real Madrid ៤-២ Napoli ខណៈ Bellingham ធ្វើឲ្យអ្នកគាំទ្រពេញចិត្តជាខ្លាំង និងសរសើរមិនដាច់ពីមាត់នោះឡើយ។ ជាក់ស្តែង Real Madrid បានកក់កៅអីឈានទៅវគ្គ១៦ក្រុមរួចជាស្រេច ដែលមាន១៥ពិន្ទុ ឈរនៅកំពូលតារាង តាមពីក្រោយដោយក្លឹបមកពីអ៊ីតាលី Napoli មានត្រឹម៧ពិន្ទុប៉ុណ្ណោះ៕
សូមទស្សនានូវវីដេអូខាងក្រោម៖
- វីដេអូ Bellingham ៖
- វីដេអូ Highlights ពេញ៖
(អង់គ្លេស)៖ ក្លឹបមាន់ខ្នាយមាស Tottenham Hotspur នឹងចូលប្រជែងជាមួយក្រុមកាំភ្លើងធំ Arsenal សម្រាប់ហត្ថលេខារបស់ខ្សែបម្រើ Amadou Onana របស់ Everton។ ទន្ទឹមនឹងនេះ Arsenal កំពុងឈានមុខគេលើកិច្ចសន្យាជាមួយ Onana ដែលត្រូវបានក្លឹប Everton ទាមទារតម្លៃខ្លួនដល់ទៅ ៦០លានផោន ឯណោះលើលក្ខខណ្ឌដោះលែង នេះបើយោងតាមការចុះផ្សាយរបស់ Caught Offside ។អត្ថបទកំពុងចាប់អារម្មណ៍៖ Real Madrid គ្រងជើងឯក La Liga ក្រោយ Barcelona បរាជ័យនៅទឹកដី Girona (មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស រំលឹកផងដែរថា កីឡាករសញ្ជាតិបែលហ្ស៊ិក បច្ចុប្បន្នកំពុងស្ថិតក្នុងរដូវកាលទី២ ជាមួយ Everton បន្ទាប់ពីផ្ទេរពីក្លឹប Lille ក្នុងតម្លៃ ៣៣.៥លានផោន ក្នុងឆ្នាំ ២០២២។ ស្របពេលជាមួយគ្នានេះ Tottenham បានកំណត់អត្តសញ្ញាណ Onana ជាអ្នកជំនួសតំណែង […]