
ខ្សែបម្រើឆ្នើម Jude Bellingham បានធ្វើវាម្តងទៀតសម្រាប់ក្រុមអធិរាជស Real Madrid ដោយការតែតមួយក្បាលដ៏ល្អអស្ចារ្យបញ្ចូលទីទៅលើក្រុមមកពីអ៊ីតាលី Napoli ។ ការប្រកួតក្នុងពូល C នៅក្របខណ្ឌ UEFA Champions League ២០២៣/២៤ បញ្ចប់ក្នុងលទ្ធផល Real Madrid ៤-២ Napoli ខណៈ Bellingham ធ្វើឲ្យអ្នកគាំទ្រពេញចិត្តជាខ្លាំង និងសរសើរមិនដាច់ពីមាត់នោះឡើយ។ ជាក់ស្តែង Real Madrid បានកក់កៅអីឈានទៅវគ្គ១៦ក្រុមរួចជាស្រេច ដែលមាន១៥ពិន្ទុ ឈរនៅកំពូលតារាង តាមពីក្រោយដោយក្លឹបមកពីអ៊ីតាលី Napoli មានត្រឹម៧ពិន្ទុប៉ុណ្ណោះ៕
សូមទស្សនានូវវីដេអូខាងក្រោម៖
- វីដេអូ Bellingham ៖
- វីដេអូ Highlights ពេញ៖

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



