

ដោយទាមទារត្រឹមតែមួយពិន្ទុទៀតដើម្បីឈានទៅវគ្គ ១៦ ក្រុមចុងក្រោយដោយស្វ័យប្រវត្តិនៃក្របខ័ណ្ឌ Champions League ក្រុមយក្សអង់គ្លេស Arsenal និងត្រូវស្វាគមន៍ក្លឹបមកពី Ligue-១ បារំាងគឺ Lens នៅកីឡដ្ឋាន Emirates សម្រាប់ការប្រកួតក្នុងពូល B នៅវេលាម៉ោង៣ទាបភ្លឺ។
មានន័យថា Arsenal ដែលមាន៩ពិន្ទុ ឈរនៅលេខរៀងទី១ខណៈ Lens ឈរនៅលេខរៀងទី៣ដែលត្រូវការឈ្នះជាដាច់ខាតដើម្បីស៊ីសងជាមួយ PSV ដែលឈរនៅលើពួកគេក្នុងចំណាត់ថ្នាក់លេខ២មាន៥ពិន្ទុស្មើគ្នាតែមានគ្រាប់បាល់ច្រើនជាង។
១.ប្រវត្តិជួបគ្នា
Arsenal មិនទាន់ចាញ់សម្រាប់ការប្រកួតក្នុងផ្ទះ៤លើកចុងក្រោយខណៈរបូតគ្រាប់បាល់តែ១ដងគត់។សម្រាប់គូនេះជួបគ្នា៥ដងចុងក្រោយគឺArsenalឈ្នះ២ និងចាញ់២ ព្រមទាំងស្មើ១។ជួបគ្នាជើងទី១នៅទឹកដី Lens គឺ Arsenal ចាញ់២ទល់និង១។
២.ពត៌មានក្រុមArsenal(ម្ចាស់ផ្ទះ)
Emile Smith Rowe នឹងត្រូវបានវាយតម្លៃសម្រាប់ក្រុមម្ចាស់ផ្ទះដែលមិនមាន Jurrien Timber និង Thomas Partey ដោយសាររបួស។ Kai Havertz អាចនឹងទទួលបានឪកាសបង្ហាញខ្លួនជម្រើសដំបូងក្រោយរកបានគ្រាប់បាល់ជ័យជំនះកាលពីថ្ងៃសៅរ៍ជាមួយ Brentford
រិឯ David Raya អាចចូលលេងជម្រើសដំបូងសាជាថ្មីក្រោយលេងប្រឈមអតីតក្លឹប Brentford កាលពីថ្ងៃសៅរ៍។
Ben White និង Fabio Vieira បានអង្គុយហ្វឹកហាត់កាលពីថ្ងៃអង្គារ ហើយមានការសង្ស័យនៅទីនេះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងRaya; White, Saliba, Gabriel, Zinchenko; Odegaard, Rice, Havertz; Saka, Trossard, Martinelli
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣

៣.ពត៌មានក្រុមLens(ភ្ញៀវ)
Morgan Guilavogui ត្រូវបានព្យួរបន្ទាប់ពីកាតក្រហមរបស់គាត់ពេលជួបPSV កាលពីដើមខែនេះ។
Jimmy Cabot, Wuilker Farines និង Deiver Machado អវត្តមានដោយសាររបួស ប៉ុន្តែ Oscar Cortes ត្រលប់មកហ្វឹកហាត់វិញហើយ។
អវត្តមានរបស់ Machado គួរតែត្រួសត្រាយផ្លូវឱ្យ Ruben Aguilar ចាប់ផ្តើមនៅខាងស្តាំជាមួយ Przemyslaw Frankowski ប្តូរទៅខាងឆ្វេង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងSamba; Medina, Danso, Gradit; Aguilar, Abdul Samed, Mendy, Frankowski; Thomasson, Sotoca; Wahi
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៤-២-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺArsenal ២ : ០ Lens
ប្រភព:whoscored &sportskeeda&sportsmole

Jadon Sancho ខិតជិតការផ្ទេរទៅកាន់ក្លឹប Juventus បន្ទាប់ពីក្លឹបនៅលីកកំពូលSerie Aបានឈានដល់កិច្ចព្រមព្រៀងក្នុងតម្លៃ ១៧.៣ លានផោនជាមួយប្រាក់ឈ្នួលពលកម្មនឿយហត់ប្រមាណ៥,២លានផោនត្រូវបានយល់ព្រមពីសាម៉ីអាណាព្យាបាលគឺក្រុមបិសាចក្រហម Manchester United ផងដែរ។ ក្រុមម្ចាស់ជើងឯកអង់គ្លេស២០សម័យ មានបំណងចង់លក់ខ្សែប្រើស្លាបក្រុមជម្រើសជាតិអង់គ្លេសនៅរដូវក្តៅនេះ បន្ទាប់ពី Chelsea ថ្មីៗនេះបានច្រានចោលឱកាសចុះហត្ថលេខាលើកីឡាករវ័យ ២៥ ឆ្នាំក្នុងតម្លៃ ២៥ លានផោន ជំនួសអោយការបានបង់ពិន័យប្រមាណ៥ លានផោន ដើម្បីបញ្ជូនគាត់ត្រលប់ទៅកាន់ទឹកដី Old Trafford វិញ។អត្ថបទកំពុងចាប់អារម្មណ៍៖ Chelsea ដាក់លក់កីឡាករសំខាន់រូបនេះប៉ុន្តែតម្លៃមិនចង់អោយតតែម្តង (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការពីតកន្លងមក Sancho បានខិតជិតដល់កិច្ចព្រមព្រៀងជាមួយ Napoli កាលពីប៉ុន្មានសប្តាហ៍មុន ប៉ុន្តែក្រុមរបស់លោក Antonio Conte បានបដិសេធមិនបំពេញតាមសំណើតម្លៃ ២១.៣ លានផោនតាមការចង់បាន។គួររំលឹកថា Man.Utd បានបញ្ចប់ការផ្ទេរយក Sancho ពីក្លឹប Borussia Dortmund ក្នុងតម្លៃ៧៣លានផោន កាលពីឆ្នាំ២០២១ក្រោយតាមទិញអតីតយុវជនក្លឹប Watford […]



