
ក្រុមកំពូលទាំង២ក្នុងពូល C នៃក្របខណ្ឌ Champions League និងត្រូវជួបគ្នានៅកីឡដ្ឋាន Bernabeu នៅវេលាម៉ោង៣ទាបភ្លឺស្អែកនេះខណៈ ក្រុម ម្ចាស់ផ្ទះ Real Madrid និងត្រូវស្វាគមន៏ក្រុម Napoli ។សម្រាប់ Napoli គឺមានសុវត្ថិភាពដូចនិង Real Madrid ដែរ ក៏ព្រោះតែពួកគេមានពិន្ទុ ដាច់ពីក្រុម Union Berlin និង Braga រហូតដល់ទៅ៤ពិន្ទុ និង ៦ ពិន្ទុ ដូច្នេះទោះបីជាពួកគេទាំងពីរឈ្នះក៏មិនអាចឆ្លងទៅវគ្គ ១៦ក្រុមបានដែរ។
១.ប្រវត្តិជួបគ្នា
Real Madrid មានកំណត់ត្រាដ៏ល្អមួយទល់នឹង Napoli ហើយបានឈ្នះការប្រកួតបីលើកចុងក្រោយ។ Napoli មិនទាន់ចាញ់ Real Madrid ក្នុងការប្រកួតផ្លូវការនៅឡើយទេ។មានន័យថា Real Madrid មិនស្គាល់ចាញ់សោះក្នុងការប្រកួតទាំងប្រាំលើករបស់ពួកគេទល់នឹង Napoli ក្នុងការប្រកួតទ្វីបអឺរ៉ុប ហើយបានឈ្នះរាល់ការប្រកួតទាំងបីក្នុងចំណោមការប្រកួតនៅ UEFA Champions League។ ការប្រកួតជើងទី១ Real Madrid ផ្តួលម្ចាស់ផ្ទះក្នុងលទ្ធផល ៣ទល់និង២កាលពីខែតុលា។
២.ពត៌មានក្រុមReal Madrid (ម្ចាស់ផ្ទះ)
Real Madrid មានបញ្ហារបួសជាច្រើនមុនពេលស្វាគមន៍ Napoliមានដូចជា Thibaut Courtois និង Eder Militao អវត្តមានរយៈពេលយូរ ខណៈ Aurelien Tchouameni, Arda Guler, Vinicius Junior, Kepa និង Eduardo Camavinga ត្រូវអវត្តមាន។
ដូច្នេះលោក Carlo Ancelotti អាចដាក់ជម្រើស១១នាក់ដំបូងដូចពេលផ្តួលCadiz ៣ទល់និង០កាលពីថ្ងៃអាទិត្យ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Lunin; Lucas Vazquez, Rudiger, Alaba, Nacho; Valverde, Kroos, Brahim Diaz, Bellingham; Joselu, Rodrygo
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-២-២
៣.ពត៌មានក្រុមNapoli(ភ្ញៀវ)
គ្រូបង្វឹក Walter Mazzarri ទទួលបានជ័យជម្នះក្នុងការប្រកួតដំបូងរបស់គាត់ក្នុងនាមជាគ្រូបង្វឹក Napoli ហើយប្រហែលជាធ្វើការផ្លាស់ប្តូរមួយទៅ XI របស់គាត់សម្រាប់ការធ្វើដំណើរទៅ Real Madrid នៅថ្ងៃពុធ។ Victor Osimhen បានត្រលប់មកលេងជាកីឡាករបម្រុងនៅ Atalanta កាលពីថ្ងៃសៅរ៍ ហើយអាចជំនួសតំណែង Giacomo Raspadori ។ទោះយ៉ាងណា Jesper Lindstrom ជាមួយ Mario Rui និងខកខាន។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Meret; Di Lorenzo, Rrahmani, Natan, Juan Jesus; Lobotka, Zambo Anguissa, Zielinski; Politano, Osimhen, Kvaratskhelia
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺReal Madrid ២:១ Napoli
ប្រភព:whoscored &sportskeeda&sportsmole

Manchester United បានធ្វើការពិភាក្សាជាលើកដំបូងជាមួយ RB Leipzig សម្រាប់ការផ្ទេរយកខ្សែប្រយុទ្ធ Benjamin Sesko មកកាន់ទឹកដីOld Trafford។កីឡាករវ័យ 22 ឆ្នាំបានក្លាយជាគោលដៅអាទិភាពម្នាក់ទៀតសម្រាប់ក្រុមក្រោយពីពួកគេផ្ទេរយក Matheus Cunha ពី Wolver និង Bryan Mbeumo ពី Brentofrd រួចមក។ បើទោះបីជាបានជួបចរចារជាមួយតំណាងរបស់ Sesko ប៉ុន្តែតម្លៃខ្លួនសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិស្លូវើនៀកំពស់១ម៉ែត្រ៩៥សង់ទីម៉ែត្ររូបនេះពិតជាមិនមានតម្លៃធូរថ្លៃពេកនោះទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ ខ្សែប្រយុទ្ធឆ្នើមរូបនេះបើកចំហរការផ្លាស់មក Man.Utd ជាផ្លូវការណ៍(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Newcastle United ក៏ចាប់អារម្មណ៍លើកីឡាកររូបនេះដែរ ប៉ុន្តែ Manchester United គឺជាគោលដៅដែលជាទីពេញចិត្តរបស់ Sesko ។មួយវិញទៀតចំណាប់អារម្មណ៍លើ Sesko គឺទទួលបានការទាក់ទាញពីនាយកផ្នែកជ្រើសរើសកីឡាករគឺលោក Christopher Vivell ដែលរូបលោកគឺជាអ្នកធ្លាប់កោតសរសើរយ៉ាងទូលំទូលាយក្នុងការនាំយក Sesko មករួមក្រុម Red Bull Salzburg នៅពេលគាត់មានវ័យត្រឹមតែ ១៦ […]