Close
Sponsor ads Featured-Image
Prediction: PSG ចង់សងសឹក Newcastle ដើម្បីផ្តល់ក្តីសង្ឃឹមទៅវគ្គ ១៦ក្រុមបន្តទៀត
ទំហំអក្សរ
តូច
ធំ

ក្រុមជើងខ្លាំងបារំាងនិងត្រៀមប្រឡូកក្នុងសមរភូមិដ៏ស្វិតស្វាញជាមួយក្រុមភ្ញៀវសារិកាព្រៃ Newcastle ដើម្បីឈាន​ទៅវគ្គបន្តនៃក្របខ័ណ្ឌ Champions League ខណៈពួកគេនិងត្រូវជួបប្រជុំគ្នាឡើងវិញនៅកីឡដ្ឋាន Parc des Princes នៅវេលាម៉ោង៣រំលងអធ្រាតឈានចូលថ្ងៃពុធទី ២៩ វិច្ឆិកា ២០២៣ខានស្អែកនេះ។ សម្រាប់PSG ៤ប្រកួតក្នុង​វគ្គជម្រុះពូលF មានតែ៦ពិន្ទុប៉ុណ្ណោះក្រោយចាញ់២និងឈ្នះ២ ខណៈ Newcastle មានតែ៤ពិន្ទុឈរ​នៅបាត​តារាង​ដោយឈ្នះ១ស្មើ១និងចាញ់២។ ដូច្នេះ PSG ដាច់ខាតត្រូវតែផ្តួលNewcasle ព្រោះតែបើមិន ដូច្នេះទេប្រសិនជា AC.Milan ផ្តួលក្រុមកំពូលតារាង Dortmund បាននោះឪកាសរបស់ PSG ទៅវគ្គ១៦ក្រុមនិងអស់។
១.ប្រវត្តិជួបគ្នា ក្រុមទាំងពីរទើបតែជួបគ្នាជាលើកទី២ប៉ុណ្ណោះខណៈនៅទឹកដីអង់គ្លេសគឺម្ចាស់ផ្ទះបានផ្តល់មេរៀងជូរចត់ ដល់ក្រុមភ្ញៀវ PSG ដោយផ្តួលក្រុមលោកLuis Enrique ក្នុងលទ្ធផល ៤ទល់និង១កាលពីថ្ងៃទី៤ តុលា ២០២៣។
psg: PSG vs Newcastle: Live, injury, team news, kick-off time, where to  watch Champions League - The Economic Times
២.ពត៌មានក្រុមPSG(ម្ចាស់ផ្ទះ)
Presnel Kimpembe ជិត​ត្រលប់​មក​បង្ហាញខ្លួនវិញ​ហើយខណៈអ្នកចាំទី Keylor Navasនិង Nuno Mendes, Sergio Rico, Marquinhos និង Warren Zaire-Emery អវត្តមាន។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងDonnarumma; Hakimi, Skriniar, Hernandez, Mukiele; Ruiz, Ugarte, Vitinha; Dembele, Ramos, Mbappe
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

PSG blow! French giants confirm Marquinhos injury will rule defender out of  Champions League clash with Newcastle | Goal.com English Saudi Arabia
៣.ពត៌មានក្រុមNewcastle(ភ្ញៀវ)៤-៣-៣
Joe Willock និងបន្តអវត្តមានសម្រាប់ Newcastle។ ព្រមជាមួយគ្នានេះដែរ Willock ចូលរួមជាមួយ Callum Wilson, Harvey Barnes, Matt Targett, Elliot Anderson និង Jacob Murphy បន្តអវត្តមាន។ Dan Burn និង Sven Botman ក៏អវត្តមានផងដែរ ខណៈ Lewis Hall និងចូលលេងជំនួស
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងPope; Trippier, Lascelles, Schar, Hall; Longstaff, Guimaraes, Joelinton; Almiron, Isak, Gordon
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ PSG ៤:១ Newcastle
ប្រភព:whoscored &sportskeeda&sportsmole

ads

អត្ថបទកំពុងចាប់អារម្មណ៍៖
ជ្រុះចេញត្រឹម៤ប្រកួត! Man City រកចំណូលបានមិនស្ទើរឡើយនៅ CWC ២០២៥
featured image

(USA)៖ ក្លឹបមេឃខៀវ Manchester City បានវិលទៅកាន់ប្រទេសអង់គ្លេសវិញ ដោយពាំនាំនូវទឹកប្រាក់ប្រមាណ «៣៧.៨លានផោន» ពី FIFA ក្រោយបានជ្រុះចេញពីពានរង្វាន់ FIFA Club World Cup ២០២៥ នៅឯសហរដ្ឋអាមេរិកត្រឹមវគ្គ ១៦ក្រុម ក្រោមថ្វីជើងរបស់ក្លឹបអារ៉ាប់ Al-Hilal កាលពីថ្ងៃអង្គារ។ យ៉ាងណាមិញ Man City បានសាងកំណត់ត្រាថ្មីមួយនៅ CWC ជំនាន់ថ្មីវគ្គ ៣២ក្រុម ដែលលេង ៣ប្រកួតមិនចាញ់ និងស្មើឡើយ ពោលគឺឈ្នះទាំងអស់តែម្តងប្រចាំពូល G ដែលពួកគេរកបាន ៤.៤លានផោន បន្ថែមលើកញ្ចប់ទឹកប្រាក់ ២៧.៩លានផោនផ្សេងទៀតពីការចូលរួម និង ៥.៥លានផោនទៀត ចំពោះការឡើងដល់វគ្គចាញ់-ធ្លាក់ ១៦ក្រុម។អត្ថបទកំពុងចាប់អារម្មណ៍៖ ភ្ញាក់ផ្អើល! អតីតកីឡាករ Man.Utd ក្លាយជាជំនួយការគ្រូបង្វឹក Arsenal សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស នេះជាការសោកស្តាយផងដែរ សម្រាប់ក្រុមរបស់លោក Pep Guardiola […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • November 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    27282930