ក្រុមការពារតំណែងជើងឯកមេឃខៀវMan.City និងត្រូវបើកទ្វារកីឡដ្ឋាន Etihad Stadium ទទួលក្រុមភ្ញៀវ RBLeipzig ដែលជាគូសត្រូវចាស់ សម្រាប់ការប្រកួតពានរង្វាន់ UCL ក្នុងពូលC នាវេលាម៉ោង ៣ទាបភ្លឺឈានចូលថ្ងៃទី២៩ ខែ វិច្ឆិកា ២០២៤ខានស្អែកនេះ។ ការពិតសម្រាប់ក្រុមទាំងពីរនេះបានឈាន ទៅវគ្គ១៦ក្រុមចុងក្រោយរួចទៅហើយខណៈ Man.City ឈរនៅកំពូលតារាងមាន១២ពិន្ទុពោលគឺឈ្នះទាំង៤ដងក្នុងវគ្គជម្រុះក្នុងពូល ខណៈ RB Leipzig មាន៩ពិន្ទុឈរនៅលេខរៀងទី២ក្រោយប្រកួតបាន៤ដងដូចគ្នា។
១.ប្រវត្តិជួបគ្នា ៥ប្រកួតចុងក្រោយ Man.City ឈ្នះ៣ ខណៈ RB Leipzig ឈ្នះ១និងស្មើ១។ទោះយ៉ាងណាក្នុងចំណោម ៥ប្រកួតនោះនៅវគ្គបញ្ចប់ចែកពូល Man.City ធ្លាប់លត់ RB Leipzig ដោយលទ្ធផល រហូតដល់ទៅ៧ទល់និង១ កាលពីថ្ងៃទី
១៤ខែមិនា ឆ្នាំ២០២៣នេះ។
២.ពត៌មានក្រុមMan.City(ម្ចាស់ផ្ទះ)
Kevin De Bruyne និង Mateo Kovacic នឹងមិនទាន់អាចបង្ហាញខ្លួនទេរហូតដល់ខែក្រោយ។Matheus Nunes នៅមិនទាន់អាចចូលលេងនិងអាចដាក់ជាកីឡាករបម្រុង។របួសរបស់ John Stones មិនអាក្រក់ដូចការភ័យខ្លាចដំបូងឡើយ ហើយគាត់មានកាយសម្បទាគ្រប់គ្រាន់ក្នុងការលេងជាកីឡាករបម្រុងនៅចុងសប្តាហ៍។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងEderson; Walker, Dias, Gvardiol; Rodri, Akanji; Foden, Alvarez, B Silva, Doku; Haaland
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៤-២-១
៣.ពត៌មានក្រុមRB Leipzig(ភ្ញៀវ)
ខ្សែប្រយុទ្ធ Dani Olmo, Timo Werner និង Benjamin Sesko ខកខានការធ្វើដំណើរទៅ Manchester City ខណៈ Willi Orban និង El Chadaille Bidevau ក៏អវត្តមានដែរ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងBlaswich; Henrichs, Simakan, Lukeba, Raum; Simons, Schlager, Haidara, Forsberg; Openda, Poulsen
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៤-២
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺMan.City ៣:១ RBLeipzig
ប្រភព:whoscored &sportskeeda&sportsmole
វីដេអូ:
(អង់គ្លេស)៖ ក្លឹបបិសាចក្រហម Manchester United បានចាប់ផ្តើមបើកការពិភាក្សាជាមួយក្លឹប Getafe លើលក្ខខណ្ឌខ្ចីជើងជាលើកទី២ សម្រាប់ខ្សែប្រយុទ្ធស្លាបដ៏មានសក្តានុពល Mason Greenwood លើកិច្ចព្រមព្រៀងរយៈពេល១ឆ្នាំបន្ថែម សម្រាប់រដូវកាល ២០២៤-២៥ នេះបើយោងតាមសារព័ត៌មាន The Athletic បានចេញផ្សាយនាពេលថ្មីៗនេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Sporting Lisbon គ្រងជើងឯកលីកកំពូលព័រទុយហ្គាល់ក្រោយម្ចាស់ជើងឯកចាស់បរាជ័យក្រៅទឹកដី (មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរជម្រាបដែរថា កីឡាករសញ្ជាតិអង់គ្លេសវ័យ ២២ឆ្នាំ បានចូលរួមជាមួយក្លឹបអេស្ប៉ាញ Getafe ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេល១រដូវកាល កាលពីរដូវក្តៅឆ្នាំមុន។ ទន្ទឹមនឹងនេះដែរ ក្លឹបបិសាចក្រហមចង់លក់ Greenwood នៅចុងរដូវកាលនេះ ជាជាងដាក់ទណ្ឌកម្មឲ្យក្លឹបដទៃខ្ចីជើង។ ជាមួយគ្នានេះ Getafe ទំនងជាមិនបន្តកិច្ចព្រមព្រៀងជាអចិន្ត្រៃយ៍ដល់ Greenwood នោះទេ ខណៈរូបគេអាចស្វែងរកត្រឹមការផ្ទេរទៅកាន់ក្លឹបនៅលីគទី២ អង់គ្លេសប៉ុណ្ណេាះ។ គួរបញ្ជាក់ផងដែរថា Greenwood ស្ថិតនៅក្រោមកិច្ចសន្យាជាមួយបិសាចក្រហមរហូតដល់ខែមិថុនា ឆ្នាំ២០២៥៕ ប្រភព៖ SportsMole