Close
Featured-Image
Prediction: ពិតជាកក្រើក !តើ Juventus អាចផ្តួល Inter Milan ដើម្បីឡើងមកឈរកំពូលតារាង SerieA វិញបានទេ?
ទំហំអក្សរ
តូច
ធំ

ការប្រកួតក្របខ័ណ្ឌ Serie A ចុងសប្តាហ៍នេះពិតជាកក្រើករវាងក្រុមម្ចាស់ផ្ទះ Juventus បើកទ្វារកីឡដ្ឋាន Allianz Stadium វេលាម៉ោង ២និង ៤៥នាទីឈានចូលថ្ងៃចន្ទក្នុងការប្រកួត Derby d’Italia ដែលជាការប្រកួតលីកលើកទី ១៨១ រវាងក្រុមយក្សអ៊ីតាលីទាំងពីរ។Juventusបច្ចុប្បន្នកំពុងដេញតាមពីក្រោយក្រុមនាំមុខតារាង Inter Milan ត្រឹមពីរពិន្ទុប៉ុណ្ណោះក្នុងតារាងដូច្នេះប្រសិនពួកគេអាចយកជ័យជំនះលើគូ ប្រជែងបាននោះនិងនាំពួកគេឡើងមកឈរនៅលើកំពូលតារាងវិញ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Juventus vs. Inter Milan match preview: Time, TV schedule, and how to watch the Serie A - Black & White & Read All Over
១.ប្រវត្តិជួបគ្នា
Juventus បានឈ្នះ ៥ ប្រកួតក្នុងចំណោម ៨ ប្រកួតចុងក្រោយរបស់ពួកគេជាមួយនឹងក្រុម Inter Milan ក្នុងក្របខ័ណ្ឌ Serie A ហើយបាន ឈ្នះរាល់ការប្រកួតពីរលើកចុងក្រោយរបស់ពួកគេដោយមិនមានការរបូតគ្រាប់បាល់សូម្បីតែមួយគ្រាប់។ Inter Milan មិនឈ្នះក្នុង 15 ប្រកួតក្នុង​ចំណោម 17 ប្រកួតចុងក្រោយរបស់ពួកគេក្រៅផ្ទះទល់នឹង Juventus ក្នុងក្របខ័ណ្ឌ Serie A ហើយបាន​បរាជ័យក្នុងការរកគ្រាប់បាល់វាយ​បកតាម​ពីក្រោយក្នុង ៩ ប្រកួត។

Serie A: Juventus vs Inter – probable line-ups - Football Italia
២.ពត៌មានក្រុមJuventus(ម្ចាស់ផ្ទះ)
Manuel Locatelli កំពុងតែមានបញ្ហារបួសឆ្អឹងជំនី ហើយនឹងត្រូវបានវាយតម្លៃមុនថ្ងៃអាទិត្យ បើមិនដូច្នេះទេ Fabio Miretti នឹងជំនួសគាត់​នៅខ្សែបម្រើ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងSzczesny; Gatti, Bremer, Rugani; McKennie, Miretti, Locatelli, Rabiot, Kostic; Chiesa, Vlahovic
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៥-២
៣.ពត៌មានក្រុម(ភ្ញៀវ)
ខ្សែបម្រើការពារ Alessandro Bastoni បានរងរបួសកាលពីសប្តាហ៍មុននិងមិនមានវត្តមាននៅយប់ថ្ងៃអាទិត្យនេះទេ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងSommer; Darmian, De Vrij, Acerbi; Dumfries, Barella, Calhanoglu, Mkhitaryan, Dimarco; Thuram, Martinez
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៥-២
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺJuventus ១ : ១ Inter Milan
ប្រភព:whoscored &sportskeeda&sportsmole

អត្ថបទទាក់ទង
  • November 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    27282930