(បរទេស)៖ អតីតគ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Maurizio Sarri បានបើកចិត្តឡើងវិញក្នុងការទទួលដឹកនាំក្លឹបបន្ទាប់ ដោយគាត់បានចោទសួរទៅក្លឹបអារ៉ាប់ថា «តើខ្ញុំអាចជក់បារីនៅទីនោះបានទេ?» ប្រសិនជាគាត់អាចជក់បាន នោះគាត់នឹងបញ្ចប់អាជីពនៅ Lazio ហើយព្រមទទួលសំណើពីអារ៉ាប៊ីសាអូឌីតភ្លាមៗជាក់ជាមិនខាន។ មិនតែប៉ុណ្ណោះ កាលពីដើមរដូវកាលគាត់បានបង្ហើបពីការចូលនិវត្តន៍ដែលអាចនឹងទៅរួច។
លោក Sarri មានវ័យ ៦៤ ឆ្នាំដែលគាត់ត្រូវបានគេដាក់រហ័សនាមថា «តាបារី Sarri» ដោយសារមួយថ្ងៃគាត់អាចជក់បារីលើសពី ៦០ ដើមឯណោះ។ គួរជម្រាបដែរថាគាត់ដឹកនាំក្លឹប Lazio បាន៣រដូវកាលក្នុងលីគ Serie A ខណៈកិច្ចសន្យាគាត់នៅ Lazio នឹងត្រូវផុតកំណត់នៅឆ្នាំ ២០២៥ ខាងមុខ៕
ប្រភព៖ THE SUN
(អង់គ្លេស)៖ របាយការណ៍ថ្មីៗ បានឲ្យដឹងថា ក្លឹបបិសាចក្រហម Manchester United ត្រូវតែទប់ទល់នឹងការគំរាមកំហែងពីសំណាក់ក្លឹបធំដូចជា AC Milan និង Atletico Madrid ក្នុងការប្រណាំងប្រជែងដណ្តើមយកខ្សែការពារ Jean-Clair Todibo របស់ក្លឹប OCG Nice ដែលជាគោលដៅកំពូលមួយក្នុងរដូវក្តៅនេះ។ ដូច្នេះ Man United អាចនឹងពិបាកធានាបាននូវហត្ថលេខាកីឡាករវ័យ ២៤ឆ្នាំ រូបនេះឲ្យផ្លាស់មកកាន់ទឹកដី Old Trafford។អត្ថបទកំពុងចាប់អារម្មណ៍៖ MAN UTD ប្រឈមមុខនឹងការប្រជែងពីក្លឹបធំ២នៅអឺរ៉ុប ដើម្បីចុះហត្ថលេខាលើខ្សែការពារឆ្នើមរូបនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា ខ្សែការពារ Raphael Varane និង Jonny Evans ពួកគាត់ទាំងពីរនឹងផុតកុងត្រាក្នុងខែមិថុនាខាងមុខនេះ ខណៈជម្រើសជំនួសលើ Jean-Clair Todibo ជាជម្រើសដ៏សាកសមបំផុតមួយ ប្រសិន Man Utd ចុះហត្ថលេខាបាន។ យ៉ាងណាមិញ […]