(អង់គ្លេស)៖ គ្រូបង្វឹកក្រុមបិសាចក្រហម Manchester United លោក Erik ten Hag នៅតែជឿជាក់លើ Rasmus Hojlund និង Marcus Rashford ថានឹងអាចរកគ្រាប់បាល់ជាប្រចាំ បន្ទាប់ពីមានបញ្ហារកគ្រាប់នៅ Premier League។ ខ្សែប្រយុទ្ធពាក់អាវលេខ១១ Hojlund គឺជាអ្នកស៊ុតបញ្ចូលទី ៥ គ្រាប់នាំមុខគេក្នុងក្រុមនៅ UCL នារដូវកាលនេះ ខណៈមិនទាន់មានគ្រាប់បាល់នៅក្នុងលីគនៅឡើយ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
ទន្ទឹមនឹងនោះ Rashford រកបានតែមួយគ្រាប់គត់ក្នុងការប្រកួតទាំងអស់សម្រាប់ Man Utd។ ទោះជាយ៉ាងណាក៏ដោយលោក Ten Hag បានអះអាងថាទម្រង់លេងនៅ Champions League របស់ Hojlund គឺល្អប្រសើរណាស់ គ្រាន់តែនៅលីគត្រូវការពេលវេលាបន្តិចប៉ុណ្ណោះ។ នៅពេលសួរអំពី Rashford លោក Ten Hag បាននិយាយថា «គាត់បានបង្ហាញពីភាពអស្ចារ្យស្ទើរតែពេញមួយអាជីពរបស់គាត់ទៅហើយ ដោយបានស៊ុតបញ្ចូលទីច្រើនជាង ១០០ គ្រាប់នៅ Premier League ខណៈកាលពីរដូវកាលមុនគាត់រកបាន ៣០ គ្រាប់ដូច្នេះការរកគ្រាប់បាល់មិនមែនជាបញ្ហាចោទឡើយ អ្វីៗនឹងល្អប្រសើរឡើងវិញម្តងបន្តិចៗ»៕
.jpg?auto=webp&format=pjpg&width=3840&quality=60)
ប្រភព៖ sportsmole
