Close
Featured-Image
ធ្ងន់ធ្ងរហើយ! អតីតខ្សែការពារ Barcelona ប្រឈមជាប់ពន្ធនាគារដល់ទៅ ៩ ឆ្នាំ
ទំហំអក្សរ
តូច
ធំ

ព្រះរាជអាជ្ញាអេស្ប៉ាញកំពុងតែស្វះស្វែងរកពីទោសកំហុសដែលអាចឈានដល់ការជាប់ពន្ធនាគាររយៈពេលដល់ទៅប្រាំបួនឆ្នាំសម្រាបអតីតខ្សែការពារប្រេស៊ីលនិងក្លឹបអ្នកមានបុណ្យ Barcelona គឺកីឡាករ Dani Alves ។អតីតខ្សែការពារស្លាបស្តាំដ៏មានឥទ្ធិពលបំផុតបច្ចុប្បន្នមានវ័យវ័យ 40 ឆ្នាំរូបនេះនឹងត្រូវទៅកាត់ទោសនៅប្រទេសអេស្ប៉ាញ ពីបទរំលោភផ្លូវភេទកាលពីខែធ្នូឆ្នាំមុន។គួររំលឹកថាAlves បានជាប់ពន្ធនាគារ​ដោយគ្មាន​ប្រាក់បង់ធានាអោយនៅក្រៅឃុំទេ ចាប់តាំងពីត្រូវបានចាប់ខ្លួនកាលពីខែមករាដើមឆ្នាំ២០២៣នេះ ជុំវិញការចោទប្រកាន់ថាគាត់បាន​ធ្វើបាបនារីម្នាក់​មិនត្រូវ បាន បញ្ចេញអត្តសញ្ញាណនៅក្នុងក្លឹបរាត្រីមួយនាទីក្រុង Barcelona។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Barcelona icon Dani Alves faces NINE YEARS in prison for 'sexual assault'  of woman in VIP area of a nightclub, if he's found guilty in Spain as  prosecutors push for a jail sentence for ex-Brazil star, 40 | Daily Mail  Online
Dani Alves: Spanish prosecutors seek nine-year prison sentence for ex- Barcelona player in sexual assault trial | Football News | Sky Sports
ទោះយ៉ាងណា Alves បាននិយាយថា គាត់បានរួមភេទដោយយល់ស្របគ្នាជាមួយជនរងគ្រោះដែលបាន ចោតប្រកាន់ លើរូបលោកនោះ។ផ្ទុយ​ទៅ​វិញព្រះរាជអាជ្ញាក៏បានស្នើសុំឱ្យ Alves បង់ប្រាក់ជាថ្នូរនៅក្រៅឃុំ និងឱ្យគាត់សង ការខូចខាត ដែលមានតម្លៃ ១៥0,000 អឺរ៉ូ (ដល់ស្ត្រីរងគ្រោះ)។ហើយទីបំផុតកាលពីខែសីហា តុលាការក្នុងតំបន់ Barcelona បានចោទ ប្រកាន់ជាផ្លូវការដល់ Alves ជាមួយភស្តុតាងគ្រប់គ្រាន់​ដើម្បីបញ្ជូន​គាត់ទៅកាត់ទោសហើយកិច្ចសន្យារបស់គាត់ ជាមួយ ក្លឹបម៉ិកស៊ិក UNAM ត្រូវបានបញ្ចប់បន្ទាប់ពីរូបគេចាប់បានខ្លួនគាត់។គួររំលឹកផងដែរថា នៅក្នុងប្រទេសអេស្បាញ ច្បាប់ អំពីការរំលោភ ផ្លូវភេទបើសិនរកឃើញ​ការប្រព្រឹត្តកំហុសគឺប្រឈមការផ្តន្ទាទោសអាចជាប់ពន្ធនាគារពី ៤ ទៅ ១៥ ឆ្នាំ។
ប្រភព:BBC

អត្ថបទកំពុងចាប់អារម្មណ៍៖
វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ)
featured image

អតីតអ្នកចាំទីឆ្នើមនិងជាលីជេនរបស់ក្រុមអធិរាជស Real Madrid កីឡាករ Keylor Navasសញ្ជាតិកូស្តារីកា និងជាអ្នកឈ្នះពានរង្វាន់ UEFA Champions League បីសម័យកាលជាប់ៗគ្នាជាមួយ Real Madrid បានចូលរួមជាមួយ ក្លឹបនៅលីកកំពូលម៉ិកស៊ិកគឺ Pumas UNAM ជាផ្លូវការហើយ។ នៅក្នុងសន្និសីទសារព័ត៌មានដំបូងអ្នកចាំទីដៃស្អិត Navas បានបង្ហើបប្រាប់ថាគ្រូបង្វឹកក្រុមជម្រើសជាតិកូស្តារីកា Miguel Herrera បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់អោយគាត់សម្រេចចិត្តមកទីនេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Arsenal បង្កើនការចរចារផ្ទេរយកកីឡាករឆ្នើមពីក្លឹបរួមទីក្រុងឡុងដ៍(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Navas បាននិយាយថា “ខ្ញុំបាននិយាយជាមួយ Miguel ។ គាត់ស្គាល់លីក និងក្លឹប ហើយគាត់បានប្រាប់ខ្ញុំថាកុំមានមន្ទិលសង្ស័យអ្វីឡើយ ខ្ញុំនឹងចូលរួមជាមួយក្រុមធំមួយជាមួយនឹងមហិច្ឆតា។ គាត់ណែនាំខ្ញុំឱ្យទទួលយកការផ្តល់ជូននិង សម្របសម្រួលការផ្លាស់ប្តូរមកទីនេះ។Pumas បានចំណាយប្រាក់ប្រមាណ២ លានដុល្លារដើម្បីទិញផ្តាច់កុងត្រា Navas ពីក្លឹប Newell’s Old Boys ដែលជាទីកន្លែងគាត់ចាប់ផ្តើមអាជីពនៅទីនោះ។ Navas ក៍បានបញ្ជាក់ប្រាប់ផងដែរថាមិនត្រឹមតែពិភាក្សាជាមួយគ្រូបង្វឹកលោក Miguel […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • November 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    27282930