(អង់គ្លេស)៖ ខ្សែការពារស្លាបក្រុមបិសាចក្រហម Manchester United កីឡាករ Luke Shaw បានវិលត្រឡប់ចូលទីលានហ្វឹកហាត់វិញ បន្ទាប់ពីអវត្តមានរយៈពេល៣ខែ ដោយសាររបួសសាច់ដុំ។ ទន្ទឹមនឹងនេះ ខ្សែការពារ Tyrell Malacia ដែលបានរងរបួសជង្គង់ ក៏មិនទាន់បានបង្ហាញខ្លួននៅឡើយទេនារដូវកាលនេះ ដោយបានធ្វើឱ្យអ្នកចាត់ការទូទៅលោក Erik ten Hag ត្រូវប្រឈមមុខនឹងបញ្ហាកីឡាកររងរបួសជាច្រើននៅក្នុងក្រុម។ យ៉ាងណាមិញ ខ្សែការពារអង់គ្លេសវ័យ ២៨ ឆ្នាំរូបនេះបានបង្ហាញខ្លួនតែ២លើកប៉ុណ្ណោះ បន្ទាប់ពីរងរបួសកាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅ។
គួរបញ្ជាក់ដែរថា Manchester United កំពុងឈរនៅលេខ៦បណ្តោះអាសន្ន ដែលមាន២១ពិន្ទុក្នុងលីគ តាមពីក្រោយ១ពិន្ទុ ដោយក្រុមសារិកាព្រៃ Newcastle United ។ ជាក់ស្តែង Man Utd នឹងត្រូវធ្វើដំណើរទៅជួបម្ចាស់ផ្ទះ Everton នៅយប់ថ្ងៃអាទិត្យ ហើយសម្រាប់៣ថ្ងៃបន្ទាប់ នឹងត្រូវប៉ះជាមួយក្រុម Galatasaray របស់តួកគីនៅក្នុងក្របខណ្ឌ UEFA Champions League ២០២៣/២៤៕
ប្រភព៖ BBC & sportsmole
(អង់គ្លេស)៖ ក្លឹបបិសាចក្រហម Manchester United បានចាប់ផ្តើមបើកការពិភាក្សាជាមួយក្លឹប Getafe លើលក្ខខណ្ឌខ្ចីជើងជាលើកទី២ សម្រាប់ខ្សែប្រយុទ្ធស្លាបដ៏មានសក្តានុពល Mason Greenwood លើកិច្ចព្រមព្រៀងរយៈពេល១ឆ្នាំបន្ថែម សម្រាប់រដូវកាល ២០២៤-២៥ នេះបើយោងតាមសារព័ត៌មាន The Athletic បានចេញផ្សាយនាពេលថ្មីៗនេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man Utd ចេញមកបញ្ជាក់កិច្ចពិភាក្សា ជុំវិញការចាកចេញរបស់ Greenwood សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរជម្រាបដែរថា កីឡាករសញ្ជាតិអង់គ្លេសវ័យ ២២ឆ្នាំ បានចូលរួមជាមួយក្លឹបអេស្ប៉ាញ Getafe ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេល១រដូវកាល កាលពីរដូវក្តៅឆ្នាំមុន។ ទន្ទឹមនឹងនេះដែរ ក្លឹបបិសាចក្រហមចង់លក់ Greenwood នៅចុងរដូវកាលនេះ ជាជាងដាក់ទណ្ឌកម្មឲ្យក្លឹបដទៃខ្ចីជើង។ ជាមួយគ្នានេះ Getafe ទំនងជាមិនបន្តកិច្ចព្រមព្រៀងជាអចិន្ត្រៃយ៍ដល់ Greenwood នោះទេ ខណៈរូបគេអាចស្វែងរកត្រឹមការផ្ទេរទៅកាន់ក្លឹបនៅលីគទី២ អង់គ្លេសប៉ុណ្ណេាះ។ គួរបញ្ជាក់ផងដែរថា Greenwood ស្ថិតនៅក្រោមកិច្ចសន្យាជាមួយបិសាចក្រហមរហូតដល់ខែមិថុនា ឆ្នាំ២០២៥៕ ប្រភព៖ SportsMole