
(អង់គ្លេស)៖ ការសម្រាកមួយរយៈសម្រាប់ក្រុមជម្រើសជាតិបានមកដល់ ដែលជាពេលដ៏ល្អសម្រាប់លោក Erik ten Hag បន្ទាប់ពីការចាប់ផ្តើមរដូវកាលដ៏ខកចិត្តរបស់ Manchester United ។ ជាក់ស្តែង ការបង្ហាញខ្លួនរបស់ខ្សែបម្រើស្លាបអ៊ុយរូហ្គាយ Facundo Pellistri បានទាក់ទាញចំណាប់អារម្មណ៍ពីអ្នកគាំទ្រ Man Utd ឡើងវិញ។ មិនតែប៉ុណ្ណោះ Pellistri ក៏បានបង្ហាញទម្រង់លេងបានយ៉ាងល្អជាមួយក្រុមអាហ្សង់ទីន និងប្រេស៊ីលកាលពីប្រកួតមុនៗ។ ជាលទ្ធផល អ្នកគាំទ្រ Man United បានអំពាវនាវឱ្យលោក Ten Hag ផ្តល់ឱកាសឱ្យខ្សែបម្រើ Pellistri រូបនេះបន្ថែមទៀត សម្រាប់ការបង្ហាញទស្សនីយភាពនៅ Old Trafford ។
គួរជម្រាបដែរថា បិសាចក្រហមឈរនៅលេខរៀងទី៦ក្នុងលីគ ហើយបានធ្លាក់ចេញពីពានរង្វាន់ Carabao Cup ក្រោយចាញ់ Newcastle United ៣ទល់នឹង០។ លើសពីនេះ ការប្រកួតនៅ UCL កំពុងតែជាប់គាំង បន្ទាប់ពីបរាជ័យក្រោមថ្វីជើងក្រុម FC Copenhagen របស់ដាណឺម៉ាក។ បើទោះជាយ៉ាងណាក៏ដោយ បិសាចក្រហមបានទទួលបានជ័យជម្នះ ៤ ដងក្នុងចំណោម ៥ ប្រកួតចុងក្រោយ៕
សូមទស្សនានូវវីដេអូខាងក្រោម៖
Facundo Pellistri for Uruguay is a different hit. We have a massive gem here. If only he could play more at United😪
vs. Bolivia – 8.2 🅰️
vs. Argentina – 6.7
vs. Brazil – 7.2pic.twitter.com/Jg8hji8IFC— R🌟 (@Hojlunding_) November 22, 2023
ប្រភព៖ sportbible

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



