
(បរទេស)៖ ខ្សែប្រយុទ្ធស្លាប Son Heung-min រកបានពីរគ្រាប់ជួយកូរ៉េខាងត្បូងផ្តួលចិន ៣-០ ដើម្បីរក្សាការចាប់ផ្តើមដ៏ល្អរបស់ពួកគេសម្រាប់ទៅវគ្គជម្រុះ World Cup ២០២៦។ ប្រធានក្រុម Spurs បានស៊ុតបាល់ប៉េណាល់ទីបើកឆាកនៅនាទីទី ១១ និងនៅនាទីទី ៤៥ កីឡាកររូបនេះបានស្វាគមន៍ក្រុមម្ចាស់ផ្ទះចិន ១ គ្រាប់បន្ថែម មុនពេលចប់តង់ទី១។ ទន្ទឹមនឹងនេះដែរ Son ក៏បានចូលរួមចំណែកនៅគ្រាប់ទី ៣ ដោយបាន Assist ឲ្យមិត្តរួមក្រុម Jung Seung-hyun តែតបញ្ចូលទីក្នុងនាទីទី ៨៧។
ដោយឡែកបន្ទាប់ពីយកឈ្នះសិង្ហបុរី ៥-០ កាលពីថ្ងៃព្រហស្បតិ៍ កូរ៉េខាងត្បូងកំពុងឈរលើកំពូលតារាងពូល C ដោយមាន ៦ ពិន្ទុ។ ការបរាជ័យរបស់ចិន ធ្វើឲ្យក្រុមទាំងមូលស្ថិតនៅលេខរៀងទី ៣ តាមពីក្រោយថៃ ដែលបានយកឈ្នះសិង្ហបុរីក្នុងលទ្ធផល ៣-១ កាលពីថ្ងៃចន្ទ៕
សូមទស្សនានូវវីដេអូ Highlights ខាងក្រោម៖
ប្រភព៖ BBC

បន្ទាប់ពីរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីពីរគ្រាប់ទល់នឹង Bournemouth ក្នុងជំនួបមិត្តភាពកំដៅសាច់ដុំមុនបើករដូវកាលក្នុងទីក្រុង Chicago កាលពីថ្ងៃពុធខ្សែប្រយុទ្ធអន្តរជាតិដាណឺម៉ាក Rasmus Hojlund របស់ក្រុមMan. United អាចនិងត្រូវក្លឹបដាក់លក់ ក្នុងតម្លៃត្រឹមតែ 30លានផោនប៉ុណ្ណោះ។ប្រភពពី BBC បានចុះផ្សាយថាៈទោះបីជាបានឆ្លើយសំនួរអ្នកកាសែតក្រោយចប់ការប្រកួតថាសាម៉ីខ្លួនចង់បន្តអាជីពនៅទឹកដី Old Trafford ប៉ុន្តែការចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លូវេនី Benjamin Sesko របស់ RB Leipzig នៅតែធ្វើអោយអនាគតរបស់កីឡាករអន្តរជាតិន័រវេរូបនេះជួបភាពមិនច្បាស់លាស់។អត្ថបទកំពុងចាប់អារម្មណ៍៖ Son ពណ៌នាពី Tottenham និងត្រៀមចាកចេញទៅក្លឹបថ្មី(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រសិន Hojlund ត្រូវបានលក់ក្នុងតម្លៃ 30 លានផោន វានឹងជាការខាតបង់សម្រាប់ Man Utd ដោយសារតែក្លឹបបានចុះហត្ថលេខានាំយករូបគេក្នុងតម្លៃរហូតដល់ទៅ 43 លានផោនឯណោះពីក្លឹបAtalantaហើយ រូបគេមានកិច្ចសន្យា ២ ឆ្នាំទៀតជាមួយក្លឹប។ United បានចំណាយប្រាក់ជិត 130 លានផោននៅរដូវក្តៅនេះដើម្បីទិញកីឡាករឆ្នើមមានដូចជា Bryan Mbeumo និង Matheus […]


