
(អ៊ីតាលី)៖ ក្រុមសេះបង្កង់ Juventus គ្រោងដាក់លក់ខ្សែបម្រើស្លាប Samuel Iling-Junio ក្នុងទីផ្សារដោះដូរ។ កីឡាករវ័យ២០ឆ្នាំរូបនេះ ធំដឹងក្តីនៅទីក្រុងឡុងដ៍ ហើយបានចាប់ផ្តើមអាជីពថ្នាលយុវជនជាមួយ Chelsea មុនពេលផ្លាស់មកក្លឹបយក្សអ៊ីតាលី Juventus ក្នុងខែកញ្ញា ឆ្នាំ ២០២០។ ដំបូងឡើយ Iling-Junior បានបង្ហាញទម្រង់លេងឱ្យក្រុមអាយុក្រោម ១៩ ឆ្នាំរបស់ Juve ដោយស៊ុតបញ្ចូលទីបាន ១៤គ្រាប់ និង assist ១៥ដង ក្នុងការបង្ហាញខ្លួន ៥៨ប្រកួត មុនពេលបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្លឹបនៅ Serie A កាលពីឆ្នាំទៅមិញ ខណៈបច្ចុប្បន្នទើបតែបង្ហាញខ្លួនបាន ៤ ដងប៉ុណ្ណោះនៅឈុតធំ។
របាយការណ៍ថ្មីៗបានឲ្យដឹងថា ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានបង្ហាញពីចំណាប់អារម្មណ៍លើ Iling-Junior សូម្បីក្លឹបនៅ Premier League ដទៃក៏មានបំណងចូលប្រជែងចង់បានផងដែរ។ គួរបញ្ជាក់ថា Iling-Junior បានបន្តកុងត្រាជាមួយ Juventus កាលពីខែធ្នូឆ្នាំមុន ដែលកិច្ចសន្យានឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។ បើយោងតាមការអះអាងពីគ្រូបង្វឹក Spurs លោក Ange Postecoglou បានថ្លែងប្រាប់បញ្ជាក់ថា កីឡាកររបស់គាត់កំពុងជួបបញ្ហារបួសច្រើន ជាក់ស្តែងដូចជាខ្សែប្រយុទ្ធប្រេស៊ីល Richarlison ដែលបានទទួលការវះកាត់ក្រលៀន ហើយកំពុងសម្រាកព្យាបាលរយៈពេលយូរជាមួយនិងកីឡាករ Manor Solomon និង Ivan Perisic ដែលរងរបួសជង្គង់ ដោយសារបញ្ហាមួយនេះទើបក្លឹបគ្រោងធ្វើកិច្ចសន្យាផ្ទេរដល់កីឡាករ Iling-Junior នាខែមករាខាងមុខ៕
ប្រភព៖ sportsmole

បរទេសៈ Paul Pogba ខ្សែបម្រើវ័យ៣២ឆ្នាំ ទទួលបានសំណើរផ្ទេរទៅកាន់ក្លឹបនៅក្របខណ្ឌ UEFA Champions League គឺ AS Monaco ក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួន ខណៈខ្សែបម្រើឆ្នើមរូបនេះកំពុងសម្លឹងមើលការចាប់ផ្តើបអាជីពរបស់ខ្លួនសារជាថ្មី ក្រោយការជាប់ពិន័យអស់រយៈពេល១៨ខែ ដោយសារតែការរកឃើញសារធាតុញៀន។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Pogba ដែលគ្មានក្លឹបលេង តាំងតែពីក្លឹប. Juventus សម្រេចចិត្តផ្តាច់កិច្ចសន្យារបស់គេតាំងពីឆ្នំា២០២៤មកម្លេះ។ របាយការណ៍ថ្មីៗ នេះអះអាងថា បច្ចុប្បន្ន Pogba និងក្រុមការងារ កំពុងពិចារណាលើសំណើររបស់ក្លឹប AS Monaco ជាមួយនឹងក្លឹបកំពុងមានផែនការពង្រឹងតំបន់របស់ពួកគេដើម្បីត្រៀមប្រកួតក្នុងពានរង្វាន់ UEFA Champions League នារដូវកាលក្រោយ។ មុនក្លឹប AS Monaco គេក៏មើលឃើញ Marseille ដែរ តែត្រូវបានច្រានចោលវិញដោយសារតែការទាមទារប្រាក់ឈ្នួលរបស់ Pogba ច្រើនពេក៕



