
ការបង្ហាញខ្លួនលើកដំបូងនៅផ្ទះរបស់លោក Julian Nagelsmann ក្នុងនាមជាគ្រូបង្វឹកអាល្លឺម៉ង់បានបញ្ចប់ ដោយការបរាជ័យ ក្នុងទីក្រុងប៊ែរឡាំង ខណៈដែលម្ចាស់ផ្ទះ Euro ២០២៤ ត្រូវបានទួរគីផ្តួលក្នុងការប្រកួតមិត្តភាព ។Nagelsmann បានជំនួសតំណែង Hansi Flick ក្នុងខែកញ្ញា បន្ទាប់ពីលទ្ធផលមិនល្អ ប៉ុន្តែលទ្ធផលបរាជ័យ នេះគឺជាការបង្ហាញការខកចិត្តមួយនៅចំពោះមុខអ្នកគាំទ្រប្រមាណ៧ម៉ឺននាក់។
សម្រាប់ម្ចាស់ផ្ទះមានឪកាសនាំមុខដោយខ្សែបម្រើ Kai Havertz នៅនាទីទី ៥ ប៉ុន្តែក្រុមភ្ញៀវមានឪកាសនាំយកការតាមស្មើ ដោយFerdi Kadioglu ខណ់ Kenan Yildiz បានធ្វើឲ្យក្រុមភ្ញៀវនាំមុខវិញនៅនាទីទី៤៥+២ជិតបញ្ចប់ការ ប្រកួតទៅហើយនោះ។ទោះយ៉ាងណាNiclas Fullkrug បានតាមស្មើអោយក្រុមម្ចាស់ផ្ទះ ប៉ុន្តែបាល់ប៉េណាល់ទីរបស់ Yusuf Sari ធានាបានជ័យជម្នះរបស់ទួរគី។អាល្លឺម៉ង់សម្លឹងស្តារមុខមាត់ដោយត្រូវប៉ះអូទ្រីសក្នុងការប្រកួតមិត្តភាពមួយទៀតនៅថ្ងៃអង្គារសប្តាហ៏ក្រោយ។
ប្រភព:BBC
វីដេអូ:

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible


