បញ្ហារបួសរបស់ Manchester United នៅតែកើតឡើងជាបន្តបន្ទាប់ ហើយវាជាពេលវេលាដ៏លំបាកលំបិនមួយសម្រាប់គ្រូបង្វឹកលោក Ten Hag និងក្រុមគ្រូពេទ្យ ប៉ុន្តែអ្វីៗអាចនឹងកាន់តែតានតឹងជាងមុន បន្ទាប់ពី Andre Onana និង Marcus Rashford បានប៉ះទង្គិចគ្នាក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះនៅពេលបំពេញកាតព្វកិច្ចឲ្យក្រុមជម្រើសជាតិកាលយប់មិញ។
រំលឹកកាលពីដើមសប្តាហ៍ Christian Eriksen និង Rasmus Hojlund ត្រូវបានបង្ខំចិត្តឱ្យដកខ្លួនចេញពីក្រុមដាណឺម៉ាកសម្រាប់ការប្រកួតជម្រុះ Euro 2024 ជាមួយនឹងក្រុមស្លូវេនី និងអៀរឡង់ខាងជើង។ បន្ថែមពីនេះ Eriksen នឹងត្រូវប្រឈមមុខនឹងការសម្រាកមួយខែដោយសាររបួសជង្គង់ ខណៈ Hojlund មានបញ្ហាសាច់ដុំ៕
(អង់គ្លេស)៖ របាយការណ៍ថ្មីៗ បានឲ្យដឹងថា ក្លឹបបិសាចក្រហម Manchester United ត្រូវតែទប់ទល់នឹងការគំរាមកំហែងពីសំណាក់ក្លឹបធំដូចជា AC Milan និង Atletico Madrid ក្នុងការប្រណាំងប្រជែងដណ្តើមយកខ្សែការពារ Jean-Clair Todibo របស់ក្លឹប OCG Nice ដែលជាគោលដៅកំពូលមួយក្នុងរដូវក្តៅនេះ។ ដូច្នេះ Man United អាចនឹងពិបាកធានាបាននូវហត្ថលេខាកីឡាករវ័យ ២៤ឆ្នាំ រូបនេះឲ្យផ្លាស់មកកាន់ទឹកដី Old Trafford។អត្ថបទកំពុងចាប់អារម្មណ៍៖ MAN UTD ប្រឈមមុខនឹងការប្រជែងពីក្លឹបធំ២នៅអឺរ៉ុប ដើម្បីចុះហត្ថលេខាលើខ្សែការពារឆ្នើមរូបនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា ខ្សែការពារ Raphael Varane និង Jonny Evans ពួកគាត់ទាំងពីរនឹងផុតកុងត្រាក្នុងខែមិថុនាខាងមុខនេះ ខណៈជម្រើសជំនួសលើ Jean-Clair Todibo ជាជម្រើសដ៏សាកសមបំផុតមួយ ប្រសិន Man Utd ចុះហត្ថលេខាបាន។ យ៉ាងណាមិញ […]