
កាលពីយប់មិញអ៊ុយរូហ្គាយបានធ្វើឲ្យម្ចាស់ជើងឯកអាហ្សង់ទីនរងបរាជ័យលើកដំបូងចាប់តាំងពីព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ ប៉ុន្តែក៏មានការប៉ះទង្គិចគ្នាច្រើនគួរសមនៅក្នុងការប្រកួតរវាងក្រុមទាំងពីរនេះ ខណៈខ្សែប្រយុទ្ធ Liverpool កីឡាករ Darwin Nunez ជាអ្នកស៊ុតបញ្ចូលទីចុងម៉ោងឲ្យអ៊ុយរូហ្គាយផ្តួលក្រុមជម្រើសជាតិរបស់តារាឆ្នើម Lionel Messi ២ទល់នឹង០៕
សូមទស្សនានូវវីដេអូ Highlights ខាងក្រោម៖
វីដេអូនៃការប៉ះទង្គិចគ្នា៖
— Out Of Context Football (@nocontextfooty) November 17, 2023

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible


