
គុនខ្មែរ៖ ក្រោយពីទទួលបានជោគជ័យជាទីគាប់ចិត្តក្នុងមហារព្រឹត្តិការណ៍កាលពីការប្រកួតកាលពីថ្ងៃទី០៥កន្លងទៅអំពីជំនួបរវាងស្តេចប្រដាល់ភូមា Dave Leduc និង ព្រំ សំណាង ក្នុងកម្មវិធី Wurk Kun Khmer នោះ ដែលមានការចូលរួមធ្វើការអធិប្បាយពីសំណាក់ពិធីករ UFC គឺលោក Andrew Whitelaw និងលោក Christopher Garridor នោះឥលូវនេះស្ថាបនិក IPCC Kun Khmer លោក Tommy Kim បានបញ្ជាក់ថា ស្ថានីយថោន បានសម្រេចចិត្តយកពិធីករទាំងពីររូបនេះជាពិធីប្រចាំស្ថានីយរបស់ខ្លួនហើយ។ ដោយយោងទៅតាមសំណេររបស់លោក Tommy kim រូបលោកសរសេរថា៖ «ស្វាគមន៍ Andrew Whitelaw និង Christopher Garridor ជាអ្នកអត្ថាធិប្បាយដៃគូរជាមួយថោន….រាល់កម្មវិធីកំរឹតពិភពលោកធំៗរបស់ថោន នឹងមានពួកគាត់ចូលមកអត្ថាធិប្បាយផ្ទាល់តែម្តង»

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

