ក្នុងការប្រកួតជម្រុះ Euro ២០២៤ ក្រុមជម្រើសជាតិព័រទុហ្កាល់បានយកឈ្នះទៅក្រុម Liechtenstein ២ទល់នឹង០ យកបាន ៣ ពិន្ទុបន្ថែម ឈរកំពូលតារាងពូល J មាន២៧ពិន្ទុ ខណៈក្រុម Liechtenstein មិនមានសូម្បីតែ១ពិន្ទុក្នុងពូល។ ស្របពេលជាមួយគ្នានេះ វីរបុរសព័រទុយហ្កាល់ Cristiano Ronaldo ស៊ុតបញ្ចូលទីបាន ៨៦៥ គ្រាប់ក្នុងអាជីព ដោយយប់មិញគាត់អាចរកគ្រាប់បាល់ឲ្យក្រុមជម្រើសជាតិព័យទុយហ្កាល់១គ្រាប់បានយ៉ាងល្អអស្ចារ្យ៕
សូមទស្សនានូវវីដេអូខាងក្រោម៖
What a Goal by CRISTIANO RONALDO
PORTUGAL 1-0 pic.twitter.com/7wERh7BVwk— W (@AFI_SHHA) November 16, 2023
(អង់គ្លេស)៖ ក្លឹបបិសាចក្រហម Manchester United បានចាប់ផ្តើមបើកការពិភាក្សាជាមួយក្លឹប Getafe លើលក្ខខណ្ឌខ្ចីជើងជាលើកទី២ សម្រាប់ខ្សែប្រយុទ្ធស្លាបដ៏មានសក្តានុពល Mason Greenwood លើកិច្ចព្រមព្រៀងរយៈពេល១ឆ្នាំបន្ថែម សម្រាប់រដូវកាល ២០២៤-២៥ នេះបើយោងតាមសារព័ត៌មាន The Athletic បានចេញផ្សាយនាពេលថ្មីៗនេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ អុញនោះ! Man Utd គ្រោងលក់ Maguire ដើម្បីជាថ្នូរដោះដូរខ្សែការពារវ័យជំទង់រូបនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរជម្រាបដែរថា កីឡាករសញ្ជាតិអង់គ្លេសវ័យ ២២ឆ្នាំ បានចូលរួមជាមួយក្លឹបអេស្ប៉ាញ Getafe ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេល១រដូវកាល កាលពីរដូវក្តៅឆ្នាំមុន។ ទន្ទឹមនឹងនេះដែរ ក្លឹបបិសាចក្រហមចង់លក់ Greenwood នៅចុងរដូវកាលនេះ ជាជាងដាក់ទណ្ឌកម្មឲ្យក្លឹបដទៃខ្ចីជើង។ ជាមួយគ្នានេះ Getafe ទំនងជាមិនបន្តកិច្ចព្រមព្រៀងជាអចិន្ត្រៃយ៍ដល់ Greenwood នោះទេ ខណៈរូបគេអាចស្វែងរកត្រឹមការផ្ទេរទៅកាន់ក្លឹបនៅលីគទី២ អង់គ្លេសប៉ុណ្ណេាះ។ គួរបញ្ជាក់ផងដែរថា Greenwood ស្ថិតនៅក្រោមកិច្ចសន្យាជាមួយបិសាចក្រហមរហូតដល់ខែមិថុនា ឆ្នាំ២០២៥៕ ប្រភព៖ SportsMole