
(កាមេរូន)៖ ស្ថិតក្នុងវ័យ ៣៦ឆ្នាំ Alex song បានសម្រេចចិត្តចូលនិវត្តន៍ពីអាជីពបាល់ទាត់ ក្នុងនាមជាខ្សែបម្រើដ៏ជោគជ័យម្នាក់របស់កាមេរូន និងជាមួយក្លឹប FC Barcelona ដែលឈ្នះពានលីគអេស្ប៉ាញ La Liga, នេះបើតាមប្រភព The Sun ចុះផ្សាយនាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ ជាក់ស្តែងនៅក្នុងអាជីពបាល់ទាត់ Alex song បានចាប់ផ្តើមស្នាក់នៅក្លឹប Red Star និងក្លឹប Bastia ពីកម្រិតយុវជនឈានចូលដល់កីឡាករអាជីព និងបានក្លាយជាខ្សែបម្រើឆ្នើមម្នាក់នៅលីគអឺរ៉ុប អំឡុងពេលគាត់ប្រកបអាជីពនៅក្លឹប Arsenal។
បន្ថែមពីនេះ Alex song លេងឲ្យក្លឹប Arta Solar 7 ជាក្រុមចុងក្រោយ ដែលគាត់បានសម្រេចចិត្តព្យួរស្បែកជើង ក្រោយពីបានរួមចំណែកជួយក្រុមឈ្នះពានលីគ Djibouti Premier League ២រដូវកាល និងជាលើកដំបូងក្នុងរយៈពេល ៤១ឆ្នាំ។ គួរបញ្ជាក់ផងដែរថា Alex Song បានបង្ហាញខ្លួនជាមួយក្លឹបអាជីព ៤១៣ប្រកួត ដោយរកបាន ១៣គ្រាប់ ខណៈជាមួយជម្រើសជាតិកាមេរូន គាត់បង្ហាញខ្លួនបាន ៤៦លើក៕
ប្រភព៖ THE SUN

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



