(អ៊ីតាលី)៖ ក្លឹប Napoli បានសម្រេចចិត្តតែងតាំងអតីតគ្រូបង្វឹកលោក Walter Mazzarri ជាអ្នកចាត់ការម្តងទៀត ក្រោយបណ្តេញលោក Rudi Garcia ចេញពីតំណែង ដោយដឹកនាំបាន ១៦ ប្រកួតជាមួយនឹងលទ្ធផលបរាជ័យនៅកីឡដ្ឋាន Maradona នៃលីគអ៊ីតាលី Serie A ក្នុងរដូវកាលនេះ។ គាត់ធ្លាប់ដឹកនាំក្រុម Napoli នៅរដូវកាលឆ្នាំ ២០០៩ រហូតដល់ ២០១៣ មុនពេលបញ្ចប់កិច្ចសន្យាទៅដឹកនាំក្រុម Inter Milan ស្ថិតក្នុងលីគជាមួយគ្នានោះ ខណៈកិច្ចសន្យារបស់លោក គឺមានរយៈពេលរហូតដល់បញ្ចប់រដូវកាលនេះ ក្នុងតួនាទីជាអ្នកចាត់ការក្រុម Napoli ម្តងទៀត។
បន្ថែមពីនេះ គាត់មានវ័យ៦២ឆ្នាំ ធ្លាប់បានជួយក្រុម Napoli លើកពាន Coppa Italia ២០១១/១២ និងរងជើងឯកពាន Supercoppa Italiana រួមជាមួយការឈរលេខរៀងទី២ នៃលីគកំពូល Serie A រដូវកាល ២០១២-១៣ ដែលជាចំណាត់ថ្នាក់ខ្ពស់ឈានទៅប្រជែងពាន UEFA Champions League នាពេលនោះ។ ការប្រកួតប្រជែងលីគរដូវកាលនេះក្លឹប Napoli កំពុងស្ថិតក្នុងចំណាត់ថ្នាក់ទី៤ រកបាន២១ពិន្ទុបណ្តោះអាសន្ន ហើយប្រកួតបន្ទាប់នឹងត្រូវប៉ះក្រុមឈរលេខ៥ ក្លឹប Atalanta នៃសប្តាហ៍ទី១៣ ដោយឡែកការសម្រេចបញ្ចប់កិច្ចសន្យាលោក Rudi Garcia គឺក្រោយពេលគាត់ដឹកនាំចាញ់ក្រុមឈរលេខរៀងទី១៧ ក្លឹប Empoli ១-០ ក្នុងកីឡដ្ឋាន Maradona៕
ប្រភព៖ BBC & CNA
ការប្រកួតក្របខណ្ឌកំពូល Premier League ក្នុងជំនួបLondon Derby ជាលើកទីពីរក្នុងចន្លោះពេលមួយសប្តាហ៍ខណៈពួកគេនិងបើកទ្វារកីឡដ្ឋាន Stamford Bridge នៅថ្ងៃអាទិត្យដើម្បីទទួលក្រុមញញួរធំ West Ham នៅវេលាម៉ោង ៨យប់ ។សម្រាប់ការប្រកួតចុងក្រោយ Chelsea បានផ្តួល Tottenham Hotspur ក្នុងការប្រកួតនៅរដ្ឋធានីឡុងដ៏ដុងកាលពីថ្ងៃព្រហស្បតិ៍ ខណៈ West Ham បានប្រកួតស្មើ ២-២ ជាមួយម្ចាស់ផ្ទះ Liverpool ។ សម្រាប់ ៦ប្រកួតចុងក្រោយរបស់ Chelsea នៅក្របខណ្ឌ EPL គឺ ឈ្នះ៣ស្មើ២និងចាញ់១ ឈរនៅលេខរៀងទី ៨ខណៈ West Ham ៦ប្រកួតចុងក្រោយឈ្នះ១ចាញ់៣ស្មើ២ ឈរនៅលេខរៀង ទី៩។អត្ថបទកំពុងចាប់អារម្មណ៍៖ Prediction: Chelsea ត្រៀមទទួលភ្ញៀវ West Ham ដើម្បីប្រជែងកន្លែងមួយនៅ Europa League សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស […]