

(បរទេស)៖ គ្រូបង្វឹកតោកំណាចអង់គ្លេសលោក Gareth Southgate បានបង្ហាញកីឡាករចំនួន៥នាក់ ដែលអាចនឹងបោះបង់ប្រទេសអង់គ្លេស និងប្តូរសញ្ជាតិមុនព្រឹត្តិការណ៍ Euro 2024 ខាងមុខមកដល់៖
១). Anthony Gordon

ទោះបីជាបានបង្ហាញទម្រង់លេងដ៏ល្អសម្រាប់ក្រុម Newcastle United ប៉ុន្តែ Gordon មិនទាន់ត្រូវបានរាប់បញ្ចូលក្នុងកម្រិតខ្ពស់សម្រាប់ក្រុមតោកំណាចនៅឡើយ។ ដោយឡែក Gordon លេងឱ្យក្រុម U២១ អង់គ្លេស ហើយក៏កំពុងទាក់ទាញចំណាប់អារម្មណ៍របស់ប្រទេសស្កុតឡែន និងសាធារណរដ្ឋអៀរឡង់។
២). Eddie Nketiah
ខ្សែប្រយុទ្ធកាំភ្លើងធំ Arsenal នៅតែអាចផ្លាស់ប្តូរភាពស្មោះត្រង់ចំពោះជាតិរបស់គាត់បាន ចំពេលហ្គាណាកំពុងចាប់ចាប់អារម្មណ៍។ Nketiah បានបង្ហាញខ្លួនជាលើកដំបូងនៅប្រទេសអង់គ្លេសកាលពីខែមុនក្នុងអំឡុងពេលប្រកួតមិត្តភាពជាមួយអូស្ត្រាលីនៅទីក្រុង Wembley ។
៣). Eberechi Eze
កីឡាករ Eze របស់ Crystal Palace អាចតំណាងឱ្យប្រទេសនីហ្សេរីយ៉ា ប៉ុន្តែវាហាក់បីដូចជាមិនទំនងនោះទេ ដោយសារខ្សែបម្រើរូបនេះបានចូលរួមជាមួយក្រុមអង់គ្លេសជាច្រើនលើករួចមកហើយ។
៤). Morgan Gibbs White
ប្រទេសចាម៉ៃកាបានកំណត់គោលដៅតារាអង់គ្លេសជាច្រើននាក់ពីមុនមក ហើយ Gibbs White របស់ក្រុម Nottingham Forest គឺជាម្នាក់ក្នុងចំណោមកីឡាករទាំងនោះ។
៥). Ezri Konsa
បន្ទាប់ពីការចាប់ផ្តើមដ៏ត្រចះត្រចង់ក្នុងរដូវកាល ២០២៣/២៤ ក្រោមការដឹកនាំរបស់លោក Unai Emery ខ្សែការពារ Konsa របស់ Aston Villa បានទទួលការកោះហៅជាលើកដំបូងក្នុងសប្តាហ៍នេះ បន្ទាប់ពីរបួសកីឡាករ Levi Colwill របស់ Chelsea ។ ទោះជាយ៉ាងណាក៏ដោយ Konsa ត្រូវបានគេរាយការណ៍ថាមានសិទ្ធិលេងឱ្យប្រទេស DR Congo, Angola និង Portugal។
ប្រភព៖ sportbible

(អាមេរិក)ទោះបីការប្រកួតបានដំណើរការយ៉ាងរលូនសម្រាប់ព្រឹត្តិការណ៍ប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់Fifa Club World Cup ប៉ុន្តែកំហឹងបានផ្ទុះឡើងបន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ Club World Cup កាលពីព្រឹកថ្ងៃចន្ទនេះខណៈសកម្មភាពមួយបានផ្ទុះឡើងនៅពេល លោក Luis Enrique គ្រូបង្វឹក Paris Saint-Germain បានយកដៃរុញប្រៀបបីដូចទះកំភ្លៀងផ្ទៃមុខ កីឡាករ João Pedro របស់ Chelsea អោយដួលអុកគូដតែម្តងបើទោះបីជាមានការរារាំងពីសំណាក់កូនក្រុមគឺកីឡាករ Presnel Kimpembe យ៉ាងណាក៍ដោយ។សកម្មភាពមិនគួរអោយកើតមាននៅក្នុងពិភពបាល់ទាត់នេះបានកើតមានឡើង ក្រោយពីក្រុម Chelsea ផ្តួលក្រុម PSG ដោយលទ្ធផល ៣ទល់និង០នៅកីឡដ្ឋាន MetLife នារដ្ឋ New Jersey ដើម្បីឈ្នះពានរង្វាន់ Club World Cup ។អត្ថបទកំពុងចាប់អារម្មណ៍៖ មានរឿងត្រូវនិយាយគ្នា! ផ្ទូះជម្លោះរវាងគ្រូ PSG និង កីឡាករ Chelsea ក្រោយចប់ការប្រកួត(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការពិតដំបូងឡើងគេមិនដឹងថាមានរឿងអ្វីកើតឡើងរវាងខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិប្រេស៊ីល Pedro […]



