Close
Featured-Image
Prediction: ក្រុមភ្ញៀវអេស្បាញត្រៀមផ្តល់មេរៀនមិនដែលឈ្នះដល់ម្ចាស់ផ្ទះសាយព្រឺសបន្តទៀត
ទំហំអក្សរ
តូច
ធំ

ក្រុមមិនទាន់ស្គាល់ឈ្នះសោះក្នុងពូលA គឺCyprus និងត្រូវបើកទ្វារកីឡដ្ឋាន ទទួលក្រុមលេខ១អេស្បាញសម្រាប់ការប្រកួត ជម្រុះពានរង្វាន់ Euro ២០២៣ នៅវេលាម៉ោង១២យប់ថ្ងៃព្រហស្បត្ត៏ឈានចូលថ្ងៃសុក្រនេះ។ ការពិតម្ចាស់ជើងឯក Euro ២០០៨័&២០១២ បានកក់កៅអីទៅព្រឹត្តការណ៏ ប្រកួតនាប្រទេសអាឡឺម៉ង់រួចទៅហើយក្រោយប្រកួត ៦ដងមាន១៥ពិន្ទុឈរ នៅលេខរៀងទី១ ខណៈប្រទេសសៃព្រឹសជាក្រុមមិនទាន់ឈ្នះ​សោះ​ក្រោយប្រកួតបាន៧ដងឈរនៅបាតតារាង។
១.ប្រវត្តិជួបគ្នា
ជាការជួបគ្នាលើកទី១០ រវាង​សាយព្រឺស និង​អេស្ប៉ាញ។ ក្រុមម្ចាស់ផ្ទះបានឈ្នះតែមួយប្រកួតខណៈ៨ប្រកួត គឺអេស្បាញជាអ្នកឈ្នះ។ក្រុមភ្ញៀវធ្លាប់លត់សាយព្រឺស២ប្រកួតចុងក្រោយដោយលទ្ធផលសរុប ដល់ទៅ១៤ទល់និង០ ។​៣ប្រកួតចុងក្រោយគឺក្រុមម្ចាស់ផ្ទះមិនដែលរកបានគ្រាប់ បាល់នោះទេសសម្រាប់ការប្រកួត៤ប្រកួតក្នុងផ្ទះនោះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Spain thrash Cyprus 6-0 in 16-year-old Yamal's first start - CNA
២.ពត៌មានក្រុមសាយព្រឺស(ម្ចាស់ផ្ទះ)
Cyprus នឹងគ្មាន Pieros Sotiriou និង Demetris Demetriou សម្រាប់ការប្រកួតក្នុងខែវិច្ឆិកា។ Loizos Loizou វ័យ២០ឆ្នាំឆ្នាំត្រូវបានគេរំពឹងថា​នឹងដឹកនាំក្រុម ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងPanagi; Andreou, Karo, Kyprianou, Gogic, Ioannou; Kyriakou, Charalampous, Kousoulos; Loizou, Kastanos
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៥-២

Spain thrash Cyprus 6-0 in 16-year-old Yamal's first start | Reuters
៣.ពត៌មានក្រុមអេស្បាញ(ភ្ញៀវ)
ក្រុមភ្ញៀវនិងមិនមានវត្តមានអ្នកចាំទីKepa,ខ្សែការពារ Aymeric Laporte និង Alejandro Balde ។ ខណៈគ្រូបង្វឹកលោក De la Fuente ត្រូវបានគេរំពឹងថានឹងផ្តល់ឪកាសចូលលេងដល់ Alex Grimaldo, Alex Remiro, Aleix Garcia និង Rodrigo Riquelme ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងSimon; Carvajal, Torres, Le Normand, Grimaldo; Merino, Rodri, Gavi; Yamal, Morata, Oyarzabal
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Cyprus 0:៤ អេស្បាញ
ប្រភព:whoscored &sportskeeda&sportsmole

អត្ថបទទាក់ទង
  • November 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    27282930